មានរឿងអ្វី? កីឡាករ Man UTD ពីររូបនេះឈ្លោះគ្នាផ្អើលម៉ោងហ្វឹកហាត់ ដោយថ្នាក់ត្រូវមិត្តរួមក្រុមចាប់បំបែក - TrueID

មានរឿងអ្វី? កីឡាករ Man UTD ពីររូបនេះឈ្លោះគ្នាផ្អើលម៉ោងហ្វឹកហាត់ ដោយថ្នាក់ត្រូវមិត្តរួមក្រុមចាប់បំបែក

May 14, 2022

អង់គ្លេស៖ កីឡាករ Manchester United ពីរនាក់បានឈ្លោះប្រកែកគ្នាជាខ្លាំងកំលុងម៉ោងហ្វឹកហាត់ នៅក្នុងសប្តាហ៍នេះ រហូតត្រូវមិត្តរួមក្រុមដទៃចាប់បំបែក។​

ក្រុម Manchester United 
ក្រុម Manchester United 

Manchester United ពេលនេះកំពុងឈរនៅលេខរៀងទី៦ក្នុងតារាង Premier League ដោយមិនបានឈ្នះពានអ្វីឡើយនៅរដូវកាលនេះ ខណៈដែលក្រុមកំពុងរង់ចាំការមកដល់របស់គ្រូថ្មី Erik Ten Hag ផងដែរ។

ក្រុម Manchester United 
ក្រុម Manchester United 

​យ៉ាងណាមិញ ស្ថានភាពក្នុងក្រុមហាក់បីដូចជាជ្រួលច្របល់ ព្រោះសារព័ត៌មាន The Sun បានចុះផ្សាយថា មានកីឡាករពីររូបបានឈ្លោះទាស់ទែងគ្នា កាលពីថ្ងៃសុក្រម្សិលមិញនេះ ដោយគេមិនបានបង្ហើបទេថា កីឡាករពីររូបនោះជាអ្នកណា គ្រាន់តែដឹងថា ជាកីឡាកររៀមច្បង។

ក្រុម Manchester United 
ក្រុម Manchester United 

​ជំលោះនេះបានធ្វើឲ្យក្រុមកីឡាករទាំងអស់ត្រូវអនុញ្ញាតឲ្យបញ្ចប់ការហ្វឹកហាត់មុនម៉ោង និងត្រឡប់ទៅផ្ទះ ខណៈដែល កីឡាករក្នុងក្រុមត្រូវអនុញ្ញាតឲ្យសម្រាកនៅសប្តាហ៍នេះព្រោះគ្មានការប្រកួតឡើយ៕

ក្រុម Manchester United 
ក្រុម Manchester United 

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...