បរទេស៖ មកស្គាល់ក្រុមបាល់ទាត់ធំៗ នៅក្នុងលោក ដែលស្អប់កីឡាករឆ្នើម Cristiano Ronaldo បំផុត។
ជាការពិតណាស់ បន្ទាប់ពីធ្លាប់បំបាក់ក្រុមបាល់ទាត់ធំៗ ទាំងនោះកន្លងមក កីឡាករឆ្នើមវ័យ ៣៧ឆ្នាំ ខាងលើ ត្រូវបានអ្នកគាំទ្រ ក៏ដូចជាក្លិបទាំងអស់នោះ ស្អប់រូបគេយ៉ាងខ្លាំង មិនចង់តទល់ជាមួយគេបន្ត។
ក្រុមទាំង ៥ នោះរួមមាន៖
១. ក្រុមជម្រើសជាតិស៊ុយអែត
កាលពីឆ្នាំ ២០១៤ ក្រុមជម្រើសជាតិស៊ុយអែត ត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះ ដើម្បីមានឈ្មោះលេងពាន World Cup ក៏ប៉ុន្តែពួកគេត្រូវលេងទល់ជម្រើសជាតិ ព័រទុយកាល់។ ជាចុងក្រោយ ក្តីសង្ឃឹមពួកគេត្រូវបានរលាយ បន្ទាប់ពី Ronaldo ស៊ុតបីគ្រាប់តែឯង យកឈ្នះការប្រកួតនេះ។
២. ក្រុមជម្រើសជាតិបារាំង
នៅក្នុងការប្រកួតពាន Euro កាលពីឆ្នាំ ២០១៦ ជម្រើសជាតិបារាំងបានជួប ក្រុមម្ចាស់ផ្ទះបារាំង នៅវគ្គផ្តាច់ព្រ័ត្រ ដោយពេលនោះក្រុមបារាំង គិតថា ងាយនឹងឈ្នះហើយ បន្ទាប់ពីធ្វើឲ្យ Ronaldo របួសនៅតង់ទី១ ក៏ប៉ុន្តែយ៉ាងណាមិញ Ronaldo នៅតែបន្តឈោងចាប់ក្តីសុបិន្ត ដោយគេបានងើបឈរបញ្ជារក្រុម ដូចគ្រូបង្វឹក រហូតដល់ក្រុមខ្លួន ទទួលជ័យជម្នះបានសម្រេច។
៣. អ្នកគាំទ្របាល់ទាត់នៅអាល្លឺម៉ង់
នៅក្នុងឆ្នាំ ២០១៨ ជាមួយក្រុម R.Madrid កីឡាករឆ្នើម Ronaldo បានបំផ្លាញក្តីស្រម៉ៃ ក្លិបយក្សមកអាល្លឺម៉ង់ Bayern Munich ដែលពួកគេបានខ្សត់ពានអស់រយៈពេល ៦ឆ្នាំមកហើយ បន្ទាប់មក Ronaldo បានយកឈ្នះពួកគេនៅក្នុងការប្រកួតពាន UCL ឲ្យពួកគេបន្តខ្សត់ពានដដែល។
៤. អ្នកគាំទ្របាល់ទាត់នៅអ៊ីតាលី
នៅក្នុងឆ្នាំ ២០១៧ វគ្គផ្តាច់ព្រ័ត្រ UCL រវាង R.Madrid និង Juventus អ្នកគាំទ្រចង់កន្លះផែនដី ចង់ឲ្យអ្នកចាំទីចាស់វស្សារ Buffon លើកពាន UCL ឲ្យបានម្តងក្នុងអាជីពរបស់គេ តែផ្ទុយវិញ Ronaldo មិនឲ្យមានក្តីស្រម៉ៃនេះកើតឡើងទេ។
៥. ក្រុមជម្រើសជាតិអាល់បានី
ក្នុងការប្រកួតទល់ជម្រើសជាតិអាល់បានី អ្នកគាំទ្រអាល់បានី បាននាំគ្នាស្រែកឈ្មោះ Messi ឌឺ Ronaldo កំឡុងពេលកម្តៅសាច់ដុំ ក៏ប៉ុន្តែ Ronaldo បានតបទៅវិញ ដោយការស៊ុតបីគ្រាប់តែឯង ពេលប្រកួតចប់៕
ប្រភព៖ Quora