ចឹងសោះ! មុនផ្ទេរមក Barca គឺ Lewandowski ស្នើខ្លួនឯងទៅក្លិបមួយនេះតែត្រូវបដិសេធ - TrueID

ចឹងសោះ! មុនផ្ទេរមក Barca គឺ Lewandowski ស្នើខ្លួនឯងទៅក្លិបមួយនេះតែត្រូវបដិសេធ

January 16, 2023

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Robert Lewandowski ត្រូវបានអ្នកកាសែត Jorge C. Picon ពីសារព័ត៌មាន Relevo រាយការណ៍ថាបានស្នើខ្លួនឯងទៅក្លិប Real Madrid តែត្រូវបដិសេធ មុននឹងផ្លាស់មក Barcelona តែម្ដង។

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

​កីឡាករសញ្ជាតិប៉ូឡូញរូបនេះបានចែកផ្លូវជាមួយ Bayern Munich នៅឆ្នាំ២០២១ ដោយគេចង់ផ្លាស់ប្ដូរបទពិសោធន៍បន្ទាប់ពីឈ្នះពានរង្វាន់ Champions League ជាមួយ Bayern Munich រួចមក។

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

​ភ្នាក់ងាររបស់ Lewandowski បានទាក់ទងទៅក្លិបជាច្រើនផ្ដើមពី Real Madrid ដោយខ្សែប្រយុទ្ធរូបនេះចង់ផ្លាស់ទៅទឹកដី Santiago Bernabeu ខ្លាំងណាស់ ប៉ុន្តែខាង Real Madrid បានបដិសេធមិនយកគេមករួមក្រុមទេ ដោយសារ Lewandowski មានវ័យចំណាស់ហើយ។ម្យ៉ាងទៀតកាលណោះក្លិបក៏កំពុងចង់ទិញយក Kylian Mbappe ពី Paris Saint-Germain ផងដែរ។

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

​បន្ទាប់មក Robert Lewandowski ក៏សម្រេចចិត្តផ្លាស់មក Barcelona ដោយមកទល់ណេលនេះរកបាន ១៩គ្រាប់ និងបញ្ជូនបាល់៤គ្រាប់ ក្នុងការបង្ហាញខ្លួន២១ប្រកួតនារដូវកាលនេះ៕

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...