៨៦លានយកចុះ! Bayern Munich បញ្ចេញតម្លៃខ្លួនកីឡាករជួរមុខរូបនេះហើយ - TrueID

៨៦លានយកចុះ! Bayern Munich បញ្ចេញតម្លៃខ្លួនកីឡាករជួរមុខរូបនេះហើយ

July 1, 2021

អាល្លឺម៉ង់៖ ក្លិប Bayern Munich បានដាក់តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Kingsley Coman ចំនួន៨៦លានផោន(ស្មើនឹងប្រមាណ១១៩លានដុល្លារ) ខណៈដែលក្លិបនៅ Premier League មួយចំនួនដូចជា Manchester United,Liverpool និង Chelsea កំពុងចាប់អារម្មណ៍ចង់បានគេ។

ខ្សែប្រយុទ្ធ Kingsley Coman
ខ្សែប្រយុទ្ធ Kingsley Coman

កីឡាករសញ្ជាតិបារាំងរូបនេះនៅសល់កុងត្រាដល់ទៅ២ឆ្នាំជាមួយអាល្លឺម៉ង់ប៉ុន្តែឪពុករបស់ Coman ចង់ឲ្យកូនប្រុសខ្លួនផ្ទេរមកលេងនៅ Premier League វិញ។

ខ្សែប្រយុទ្ធ Kingsley Coman
ខ្សែប្រយុទ្ធ Kingsley Coman

Coman ចង់ឲ្យ Bayern Munich ដំឡើងថ្លៃឈ្នួលប៉ុន្តែ ក្លិបបានបដិសេធដោយមិនមានលទ្ធភាពនោះឡើយស្របពេលវិបត្តិហិរញ្ញវត្ថុដោយសារជំងឺកូវីដ១៩នៅតែកើតមាន។

ខ្សែប្រយុទ្ធ Kingsley Coman
ខ្សែប្រយុទ្ធ Kingsley Coman

មានពាក្យចចាមអារ៉ាមផងដែរថា ក្លិបហង្សក្រហម Liverpool ចង់បាន Kingsley Coman ដោយបានដាក់សំណើទឹកប្រាក់ ៤០លានផោន(ស្មើនឹងប្រមាណ៥៥.៣លានដុល្លារ)ប៉ុន្តែត្រូវ Bayern Munich បដិសេធដូច្នេះ Manchester United និង Chelsea អាចនៅមានឱកាសប្រជែងយកខ្សែប្រយុទ្ធរូបនេះ៕

ខ្សែប្រយុទ្ធ Kingsley Coman
ខ្សែប្រយុទ្ធ Kingsley Coman

ប្រភព៖​ metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...