អង់គ្លេស៖ Sir Alex Ferguson បានស្នើសុំឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo ស្នាក់នៅក្លិបបិសាចក្រហម Manchester United នៅរដូវកាលក្រោយទៀត។
ក្រុម Man UTD ទើបតែចាញ់ Brighton ៤ ទល់នឹង០ ដោយនឹកស្មានមិនដល់ កាលពីថ្ងៃទី៨ខែឧសភាកន្លងទៅ ដែលគេសង្កេតឃើញថា Ronaldo បានសើចដូចឆ្អែតឆ្អន់នឹងទម្រង់លេងរបស់ក្រុមនេះទៀតផង។
កីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានស៊ុតបញ្ចូលទី២៤គ្រាប់ក្នុងការបង្ហាញខ្លួន៣៤ប្រកួតប៉ុន្តែឥលូវនេះអនាគតរបស់គេមានភាពមិនច្បាស់់លាស់សោះ។
យោងតាមសារព័ត៌មាន Sunday Mirror គឺ Ronaldo បានជួបជាមួយ Sir Alex នៅផ្ទះរបស់ពួកគេជាច្រើនដង ហើយ Sir Alex ក៏បានបញ្ចុះបញ្ចូលឲ្យខ្សែប្រយុទ្ធរូបនេះស្នាក់នៅបន្តប៉ុន្តែយ៉ាងណាមិញ គេនឹងរង់ចាំមើលថា លោក Erik Ten Hag នឹងផ្ដល់នាទីលេងឲ្យ Ronaldo ឬយ៉ាងណា៕
ប្រភព៖ metro