បរទេស៖ យោងតាមប្រភពព័ត៌មានក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថាក្លិបតោខៀវ Chelsea មានលក្ខខណ្ឌចំនួន២ បើកចំហរសម្រាប់ឲ្យក្លិប InterMilan ប្រសិនបើពួកគេចង់បាន Romelu Lukaku ត្រឡប់ទៅវិញ។
Lukaku ត្រូវបាន Chelsea ចំណាយលុយ១១៣លានអឺរ៉ូ ផ្ទេរមកពីក្លិប Inter Milan កាលពីរដូវកាលមុន ប៉ុន្តែរូបគេ ហាក់បង្ហាញទម្រង់លេងមិនសូវល្អគ្រប់គ្រាន់នោះទេដោយស៊ុតបាន១៥គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៤៤ប្រកួត ។ ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែតអ៊ីតាលីជាច្រើនរួមមានGazzettadello Sport, Tuttosport និង IlCorriere dello Sport បានឲ្យដឹងថា អ្នកចាត់ការក្រុម Chelsea លោក Thomas Tuchelមិនហាមឃាត់នោះទេ បើ Lukaku ចង់ចាកចេញទៅទ្រនំចាស់វិញប៉ុន្តែបញ្ហាត្រង់ថា Inter មានបំណងចង់យកត្រឹមលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ។
បើតាមប្រភពដដែល បានបន្ថែមទៀតថា Chelsea នឹងផ្ដល់លក្ខខណ្ឌ២សម្រាប់ Inter គឺទី១ ពួកគេអាចយក Lukaku ទៅបានក្នុងលក្ខខណ្ឌខ្ចីជើងប៉ុន្តែត្រូវចំណាយឲ្យក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ យ៉ាងហោចណាស់ ២៥លានអឺរ៉ូក្នុងមួយរដូវកាល។
ហើយសម្រាប់លក្ខខណ្ឌទី២ គឺ Inter ត្រូវផ្ទេរយក Lukaku ជាអាចិន្ត្រៃយ៍ដោយតម្រូវឲ្យដាក់សំណើកីឡាករម្នាក់ជាថ្នូរដោះដូរ។ ជាមួយគ្នានេះ LautaroMartinez, Alessandro Bastoni និង MilanSkriniar សុទ្ធតែជាជម្រើសដែល Chelsea ចង់បាន៕
ប្រភព៖ AF