អង់គ្លេស៖ ក្របខណ្ឌ Premier League បានបង្ហាញជាផ្លូវការអំពីជម្រើសដំបូង១១នាក់ល្អជាងគេប្រចាំរដូវកាល ២០២១/២០២២ ក្នុងនោះយើងឃើញមានវត្តមានកីឡាករឆ្នើមៗជាច្រើនដូចជា Cristiano Ronaldo, Kevin De Bruyne និង Mohamed Salah ជាដើម។
ជាការពិតណាស់ វាជារដូវកាលដ៏កក្រើកមែនទែនសម្រាប់បាល់ទាត់ក្របខណ្ឌអង់គ្លេសបញ្ចប់ទៅថ្មីៗនេះ បន្ទាប់ពីអ្នកគាំទ្រត្រូវរង់ចាំដល់ការប្រកួតសប្តាហ៍ទី៣៨ ទើបអាចស្វែងរកក្រុមម្ចាស់ជើងឯកឃើញ ពោល Manchester City បានសាងភាពភ្ញាក់ផ្អើល តាមរយៈការវាយបកយកឈ្នះ Aston Villa ក្នុងលទ្ធផល ៣ទល់នឹង២ ក្រោយត្រូវបានគេនាំមុខមុន ២គ្រាប់ទៅហើយ។
ងាកមកមើលជម្រើសដំបូងល្អជាងគេប្រចាំរដូវកាលវិញ យើងឃើញថា Liverpool ជា ក្រុមដែលមានកីឡាករជាប់ច្រើនជាងគេទោះបីជាពួកគេមិនមែនជាម្ចាស់ជើងឯកក៏ដោយ ប៉ុន្តែ កីឡាកររបស់ពួកគេធ្វើបានល្អខ្លាំងក្នុងនាមជាបុគ្គល ហើយ ខាងក្រោមនេះជាការបង្ហោះផ្លូវការអំពីជម្រើសដំបូង១១នាក់ល្អជាងគេប្រចាំរដូវកាល៖
ប្រភព៖ Bleacher Report Football