បរទេស៖មានរូបសំណាកដ៏អស្ចារ្យមួយរបស់Cristiano Ronaldo ត្រូវបានសាងសង់ឡើងនៅរដ្ឋ Goa ភាគនិរតីនៃប្រទេស ឥណ្ឌា, ខណៈរូបសំណាកថ្មីនេះគេសងសង់ឡើងក្នុងគោលបំណងដើម្បីបំផុសចិត្តគំនិតយុវជនឱ្យមានការចូលចិត្តនិងស្រឡាញ់បាល់ទាត់,ប៉ុន្តែទន្ទឹមនឹងនេះក៏មានការជជែកវែកញែក និងមតិជំទាស់ផងដែរ។
យោងតាមរបាយការណ៍របស់គេហទំព័រAll Football បានបញ្ជាក់ថារូបសំណាកនេះគឺចំណាយលុយអស់ ១២ ពាន់ផោន ឬប្រមាណជា (១៦ ពាន់ដុល្លាអាមេរិក), ប៉ុន្តែទន្ទឹមនឹងអ្នកពេញចិត្តក៏មានអ្នកមិនពេញចិត្តច្រើនដែរ ដោយអ្នកគាំទ្របាល់ទាត់នៅប្រទេស ឥណ្ឌាបានចេញមុខរិះគន់ និងសំណូមពរចង់ឱ្យរដ្ឋរបស់ខ្លួនគិតគូសាងសង់វីរះបុរសរបស់ជាតិខ្លួនជំនួសវិញ។
Cristiano Ronaldo's statue installed in the state of Goa, India to inspire youth and take football to next level in the country.
— CristianoXtra (@CristianoXtra_) December 29, 2021
[@ANI] pic.twitter.com/RBWZFrNv8A
ទីភ្នាក់ងារសារព័ត៌ក្នុងស្រុកIANS បានស្ទាបស្ទង់មតិជាច្រើនចំពោះអ្នកគាំទ្រក្នុងប្រទេសឥណ្ឌា,ហើយក្នុងនោះទទួលបានចម្លើយរួមយ៉ាងដូច្នេះថា៖
ប្រភព៖ Marca