កុំចេះតែហ៊ាន! កីឡាករអៀរឡង់ម្នាក់ បានស៊ី. កំ.ផ្លៀងរបស់ Ronaldo បន្ទាប់ពីរំខានពេលរៀបទាត់បាល់ពិន័យ (មានវីដេអូ) - TrueID

កុំចេះតែហ៊ាន! កីឡាករអៀរឡង់ម្នាក់ បានស៊ី. កំ.ផ្លៀងរបស់ Ronaldo បន្ទាប់ពីរំខានពេលរៀបទាត់បាល់ពិន័យ (មានវីដេអូ)

September 2, 2021

អឺរ៉ុប៖ ពិតណាស់ កាលពីយប់មិញនេះក្រុមជម្រើសជាតិព័រទុយកាល់បានវាយបកយកឈ្នះ លើក្រុមជម្រើសជាតិអៀរឡង់យ៉ាងប្រផិតប្រផើយនៅចុងម៉ោងក្នុងលទ្ធផល ២ ទល់នឹង ១។

គ្រាប់បាល់ទាំង២ របស់ជម្រើសជាតិព័រទុយកាល់គឺសុទ្ធសឹងជាគ្រាប់បាល់តែតបញ្ចូលទីរបស់កំពូលខ្សែប្រយុទ្ធ CristianoRonaldo ហើយគ្រាប់បាល់នោះ ក៏បានជួយគាត់ឲ្យបំបែកកំណត់ត្រា ជាកីឡាករដែលស៊ុតបញ្ចូលទីឲ្យក្រុមជម្រើសជាតិបានច្រើនជាងបំផុតក្នុងប្រវត្ដិសាស្ដ្របាល់ទាត់ ពោលគឺចំនួន ១១១គ្រាប់ លើសកីឡាករសញ្ជាតិអ៊ីរ៉ង់ លោក AliDaei ដែលមានចំនួន ១០៩គ្រាប់។

Ronaldo
Ronaldo

យ៉ាងណាមិញ នៅក្នុងការប្រកួតនោះក៏មានរឿងរ៉ាវប៉ះទង្គិចមួយបានកើតឡើងក្រោយពេលដែលក្រុមអៀរឡង់បានបង្កកំហុសលើកីឡាករ Bruno Fernandes ក្នុងប្រអប់គ្រោះថ្នាក់ បង្កើតឲ្យការពិន័យទាត់បាល់១១ម៉ែត្រ នៅក្នុងវគ្គទីមួយ។

ហើយនៅពេលដែល Ronaldoបានដាក់បាល់ត្រៀមនឹងទាត់ ស្រាប់តែកីឡាករ Dara O'Shea របស់អៀរឡង់បានដើរមកជិត ហើយផាយបាល់នោះចេញ។ ជាហេតុធ្វើឲ្យប្រធានក្រុមជម្រើសជាតិព័រទុយកាល់ខឹងសម្បារហើយក៏ទះកីឡាកររូបនោះមួយដៃចំស្មា។

រូបភាព
រូបភាព

ត្រង់ចំណុចនេះ អាជ្ញាកណ្ដាលពុំបានពិន័យលើកីឡាករណាម្នាក់ឡើយប៉ុន្ដែទោះជាយ៉ាងណា  ក៏មានអ្នកគាំទ្រមួយចំនួនបានធ្វើការរិះគន់ផងដែរ៕

វីដេអូ

ប្រភព៖​ sportbible

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...