បរទេស៖ លោក Ole Gunnar Solskjaer ត្រូវបានគេទម្លាយឱ្យដឹងថា លោកបានចាត់ទុកក្រុម Chelsea ជាដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លាបំផុតជាមួយ ManchesterUnited នៅរដូវកាលនេះ ហើយក្រៅពីក្រុម តោខៀវ លោកក៏មានការព្រួយបារម្ភចំពោះក្រុមអ្នកជិតខាងManchester City និង Liverpoolផងដែរ។
ជាការពិតណាស់ ចាប់តាំងពីលោក SirAlex Ferguson លាលែងចេញពីតំណែងជាអ្នកចាត់ការក្លិបនៅឆ្នាំ២០១២ ក្រុម Man UTD មិនដែលបានស្គាល់ពានលីគទាល់តែសោះ,ខណៈស្ថានភាពបែបនេះហើយ ទើបធ្វើឱ្យក្រុម បិសាចក្រម ត្រូវផ្លាស់ប្តូរគ្រូបង្វឹក និងមានការរុះរើកីឡាករជារឿយៗរហូតមកដល់ឥឡូវនេះ ដែលជារជ្ជកាលរបស់លោក Solskjaer។
ប៉ុន្តែយ៉ាងណា នៅរដូវកាលនេះ ManUTD ត្រូវបានគេមើលឃើញថា នឹងក្លាយជាក្រុមមួយដែលមានសក្តានុពលទាំងការប្រជែងពានលីគនិង ពានរង្វាន់កំពូលនៅអឺរ៉ុប បន្ទាប់ពីពួកគេបានធ្វើការនាំចូលកីឡាករដ៏គួរឱ្យភ្ញាក់ផ្អើលពោលមានកីឡាករសំខាន់ៗដូចជា Jadon Sancho,Raphael Varane និង Cristiano Ronaldoជាដើម។
នៅដើមរដូវកាលនេះ យើងឃើញថាមានក្រុម ៤ដែលកំពុងតែមានប្រៀបក្នុងការប្រជែងពាន ក្នុងនោះមាន Man UTD, ManCity, Chelsea និង Liverpool។ ហើយលោក Solskjaer ដែលត្រូវជាអ្នកចាត់ការរបស់ក្រុមបិសាចក្រហម បានលើកឡើងថា ក្នុងចំណោមក្រុមទាំងអស់ លោកហាក់ញញើតជាមួយក្រុម Chelseaដែលដឹកនាំដោយលោក Thomas Tuchel ជាងគេ បន្ទាប់ពី Man City និង Liverpool, នេះបើតាមរបាយការណ៍របស់ការសែតThe Sun៕
ប្រភព៖ Metro