តាមពិត M30, CR7 និង Benzema មានអាហារពិសេសមួយនេះជំនួយសោះ ទើបអាចរក្សារាងកាយបានល្អដល់សព្វថ្ងៃ - TrueID

តាមពិត M30, CR7 និង Benzema មានអាហារពិសេសមួយនេះជំនួយសោះ ទើបអាចរក្សារាងកាយបានល្អដល់សព្វថ្ងៃ

July 17, 2022

បរទេស៖ Cristiano Ronaldo, Lionel Messi និង Karim Benzema ត្រូវបានគេរាយការណ៍ថាតែងតែទទួលទានសារ៉ាយសមុទ្រជាប្រចាំ ដើម្បីថែរក្សារាងកាយរបស់ខ្លួន,នេះបើតាមការអះអាងរបស់កាសែត អេស្ប៉ាញ Marca។

Messi, Ronaldo និង Benzema
Messi, Ronaldo និង Benzema

ជាការពិតណាស់ Ronaldo, Messi និង Benzema បច្ចុប្បន្នសុទ្ធតែឈានចូលវ័យ៣០ ជាង និង ៣០ ក្រាស់ទៅហើយ ប៉ុន្តែពួកគេមិនងាយមានបញ្ហារបួសនោះទេ ដោយពួកគេអាចថែរក្សារាងកាយរបស់ខ្លួនបានយ៉ាងល្អហើយចំណែកទម្រង់លេងវិញក៏មិនងាយធ្លាក់ចុះនោះដែរ។

សារ៉ាយសមុទ្រ
សារ៉ាយសមុទ្រ

តាមពិតទៅកំពូលខ្សែប្រយុទ្ធទាំង ៣ នាក់ខាងលើតែងតែទទួលទានសារ៉ាយសមុទ្រជាប្រចាំ ដែលជួយថែរក្សារាងកាយរបស់ពួកគេឱ្យបានល្អដល់សព្វថ្ងៃ,ព្រោះសារ៉ាយសមុទ្រនេះផ្ទុកទៅដោយជាតិប៉ូវជាច្រើនដូចជា ប្រូតេអ៊ីន ៧០ ភាគរយមិនត្រឹមតែប៉ុណ្ណោះវាបានផ្ទុកនូវវីតាមីនជាច្រើនប្រភេទដូចជា A, B1, B2, C,D, E និង K ដែលវាមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និង ការរលាកជាដើម។

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...