អេស្ប៉ាញ៖ La Ligaជាលីគបាល់ទាត់ធំ និងទទួលបានការគាំទ្រខ្លាំងជាយូរមកហើយក្នុងចំណោមលីគកំពូលទាំង៥របស់អឺរ៉ុប ដោយសារមានក្រុមល្បីៗ ក៏ដូចជាធ្លាប់មានកីឡាករលំដាប់ពិភពលោកជាច្រើនបានប្រកបអាជីពដូចជា Ronaldo, Messi និង Neymar ជាដើម។
ប៉ុន្ដែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកីឡាកលំដាប់ A ខាងលើ សុទ្ធតែបានចាកចេញពីលីគកំពូលអេស្ប៉ាញ LaLiga ពោល Ronaldo បានចាកចេញពី Real Madrid ទៅ Juventus ក្នុងឆ្នាំ២០១៨, Neymar បានចាកចេញពី Barcelonaទៅ PSG ក្នុងឆ្នាំ២០១៧ក្នុងនាមកីឡាករមានតម្លៃខ្លួនថ្លៃបំផុតលើលោក និងចុងក្រោយ Messiបានទៅចូលរួម PSG ដូចគ្នា ដោយពុំមានតម្លៃខ្លួនថ្មីៗនេះ។
ទោះជាយ៉ាងណា ប្រធានក្របខណ្ឌបាល់ទាត់ LaLiga លោក Javier Tebas មិនមានការព្រួបារម្ភអំពីផលប៉ះពាល់ដល់លីគ ដោយសារតែការចាកចេញរបស់អ្នកទាំងបី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេដោយលោកជឿជាក់ថាលីគ មានកីឡាករវ័យក្មេងមានទេព្យកោស្យជាច្រើនរូបទៀត រួមមាន Vinicius Jr., Joao Felix និង Pedri ៕
ប្រភព៖ sportskeeda