មេធំ La Liga ថាអត់ពី Ronaldo, Messi, Neymar ក៏លោកមិនឈឺក្បាលដែរ ព្រោះមានកីឡាកររលកក្រោយ ប៉ុន្មានរូបនេះ - TrueID

មេធំ La Liga ថាអត់ពី Ronaldo, Messi, Neymar ក៏លោកមិនឈឺក្បាលដែរ ព្រោះមានកីឡាកររលកក្រោយ ប៉ុន្មានរូបនេះ

September 9, 2021

អេស្ប៉ាញ៖ La Ligaជាលីគបាល់ទាត់ធំ និងទទួលបានការគាំទ្រខ្លាំងជាយូរមកហើយក្នុងចំណោមលីគកំពូលទាំង៥របស់អឺរ៉ុប ដោយសារមានក្រុមល្បីៗ ក៏ដូចជាធ្លាប់មានកីឡាករលំដាប់ពិភពលោកជាច្រើនបានប្រកបអាជីពដូចជា Ronaldo, Messi និង Neymar ជាដើម។

Ronaldo, Messi និង Neymar
Ronaldo, Messi និង Neymar

ប៉ុន្ដែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកីឡាកលំដាប់ ​A ខាងលើ សុទ្ធតែបានចាកចេញពីលីគកំពូលអេស្ប៉ាញ LaLiga  ពោល Ronaldo បានចាកចេញពី ​Real Madrid ទៅ Juventus ក្នុងឆ្នាំ២០១៨, Neymar បានចាកចេញពី Barcelonaទៅ PSG ក្នុងឆ្នាំ២០១៧ក្នុងនាមកីឡាករមានតម្លៃខ្លួនថ្លៃបំផុតលើលោក និងចុងក្រោយ Messiបានទៅចូលរួម PSG ដូចគ្នា ដោយពុំមានតម្លៃខ្លួនថ្មីៗនេះ។

លោក Javier Tebas 
លោក Javier Tebas 

ទោះជាយ៉ាងណា ប្រធានក្របខណ្ឌបាល់ទាត់ LaLiga លោក Javier Tebas មិនមានការព្រួបារម្ភអំពីផលប៉ះពាល់ដល់លីគ ដោយសារតែការចាកចេញរបស់អ្នកទាំងបី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេដោយលោកជឿជាក់ថាលីគ មានកីឡាករវ័យក្មេងមានទេព្យកោស្យជាច្រើនរូបទៀត រួមមាន ​​Vinicius Jr., Joao Felix និង Pedri ៕

 ​​Vinicius Jr
 ​​Vinicius Jr
 Joao Felix 
 Joao Felix 
Pedri 
Pedri 

ប្រភព៖​ sportskeeda

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...