ចប់បាត់! កីឡាករ Man UTD រូបនេះនឹងខកខានបង្ហាញខ្លួនពេលប៉ះ Barca ជើងទី១ ដោយសារជាប់ពិន័យកាតលឿង - TrueID

ចប់បាត់! កីឡាករ Man UTD រូបនេះនឹងខកខានបង្ហាញខ្លួនពេលប៉ះ Barca ជើងទី១ ដោយសារជាប់ពិន័យកាតលឿង

February 13, 2023

អង់គ្លេស៖ ខ្សែបម្រើការពារ Marcel Sabitzer នឹងខកខានជួយ Manchester United ក្នុងការជើងទី១ ទល់នឹង Barcelona នៃពានរង្វាន់ Europa League។

កីឡាករ Marcel Sabitzer
កីឡាករ Marcel Sabitzer

ជាការពិតណាស់ នៅថ្ងៃសុក្រខាងមុខនេះ Man UTD នឹងត្រូវធ្វើដំណើរមកកាន់កីឡដ្ឋាន Camp Nou ដើម្បីលេងទល់នឹងBarcelona ក្នុងការប្រកួតជើងទី១ នៃពានរង្វាន់ Europa League ខណៈ Sabitzer នឹងមិនបានរួមដំណើរជាមួយក្រុមឡើយ។

ក្នុងនោះមូលហេតុដែល Sabitzer ខកខានជួយក្រុម មិនមែនមកពីគេមានបញ្ហារបួសអ្វីឡើយ គឺ ដោយសារតែ ក្នុងអំឡុងពេលលេងឲ្យ Bayern Munich កាលពីដើមរដូវកាល គេទទួលបានកាតលឿងដល់ទៅបីសន្លឹកក្នុងពានរង្វាន់ Champions League បើ បើយោងតាមច្បាប់របស់ FIFA ស្មើនឹងអត់បានលេងមួយប្រកួត ទោះបីជាគេចាកចេញពីក្លិប រឺ ខុសពានរង្វាន់គ្នាក៏ដោយ ប៉ុន្តែវាស្ថិតក្នុងពានរង្វាន់ក្រោមការដឹកនាំរបស់ UEFA ដដែល៕

កីឡាករ Marcel Sabitzer
កីឡាករ Marcel Sabitzer

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...