អង់គ្លេស៖ លោក Pep Guardiola បាននិយាយថាក្រុមនៅ Premier League ទាំង៩រួមមាន Burnely, Wolves, Leicester, Newcastle, Spurs, Arsenal, Man United, Liverpool និង Chelsea សុទ្ធតែចង់ឃើញ Manchester City ត្រូវដកចេញពីការប្រកួត Champions League តែទាំងអស់ហ្នឹង។
លោកបាននិយាយដូច្នេះបន្ទាប់ពី Man City រងការចោទប្រកាន់ពី UEFA ថាបានបំពានច្បាប់ហិរញ្ញវត្ថុដល់ទៅ១១៥ករណី ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ ។
មានពាក្យចចាមអារ៉ាមលេចឮដែរថា ក្លិបនៅ Premier League ជាច្រើនទាមទារឲ្យដក Manchester City ចេញពី Premier League និងដកពានរង្វាន់ទាំងអស់ដែលក្លិបធ្លាប់បានឈ្នះបើសិនរកឃើញថាក្លិបពិតជាបានបំពានច្បាប់ហិរញ្ញវត្ថុមែន។
យ៉ាងណាមិញ កាលពីឆ្នាំ២០២០កន្លងទៅ Man City ក៏រងការចោទប្រកាន់រឿងបំពានច្បាប់ហិរញ្ញវត្ថុ Financial Fair Play ផងដែរ ហើយត្រូវបានហាមឃាត់មិនឲ្យចូលប្រកួតពានរង្វាន់នៅទ្វីបអឺរ៉ុបចំនួន២ឆ្នាំ ប៉ុន្តែ Man City បានឈ្នះក្ដីមកវិញ។
តែលោក Pep បានថ្លែងថាកាលណោះមានក្រុម៩ដែលចង់ឃើញ Man City ត្រូវទាត់ចេញពី UCL៖
ប្រភព៖ thesun