ចុម! លោក Pep ថាបើក្រុមខ្លួននៅតែបន្តធ្វើបែបនេះទៀត នឹងគ្មានគីឡូហក់ជាមួយ Man UTD នៅអាទិត្យនេះបានទេ - TrueID

ចុម! លោក Pep ថាបើក្រុមខ្លួននៅតែបន្តធ្វើបែបនេះទៀត នឹងគ្មានគីឡូហក់ជាមួយ Man UTD នៅអាទិត្យនេះបានទេ

January 12, 2023

បរទេស៖ អ្នកចាត់ការរបស់ក្រុម Manchester City លោក Pep Guardiola បានធ្វើការស្តីបន្ទោសទៅកាន់កូនក្រុមរបស់ខ្លួន ហើយលោកបានលើកឡើងថា ប្រសិនបើកូនក្រុមរបស់លោកនៅតែបន្តធ្វើដូចការប្រកួតទល់នឹងក្រុម Southampton យប់មិញទៀត នោះក្រុមលោកនឹងគ្មានសង្ឃឹមឈ្នះ Manchester United នៅសប្តាហ៍នេះឡើយ។

ជាការពិតណាស់ ក្រុមមេឃខៀវ Manchester City បានធ្លាក់ចេញពីពាន EFL Cup ត្រឹមវគ្គ ៨ ក្រុមចុងក្រោយយប់មិញហើយ បន្ទាប់ពីពួកគេបរាជ័យក្រោមថ្វីក្រុម Southampton ក្នុងលទ្ធផល ២ ទល់នឹង ០, ខណៈដែល ២ គ្រាប់នោះគឺស៊ុតបញ្ចូលទីដោយ Sekou Mara នៅនាទីទី ២៣ និងមួយគ្រាប់ទៀតរកបានដោយ Moussa Djenepo នៅនាទីទី ២៨។

ដោយឡែកនៅថ្ងៃ សៅរិ៍ ទី ១៤ ខែ មករា សប្តាហ៍នេះក្រុម Man City នឹងបន្តបេសកកម្មរបស់ខ្លួននៅក្របខណ្ឌ Premier League ដោយត្រូវជួបជាមួយគូសត្រូវរួមទីក្រុង Manchester United, ហើយក្នុងនោះលោក Pep បានដាក់ការព្រមានទៅកូនក្រុមរបស់ខ្លូនចំៗថា បើនៅតែបន្តធ្វើដូចការប្រកួតយប់មិញទៀត នោះនឹងបរាជ័យក្រោមថ្វីជើងក្រុម Man UTD ហើយ។

ទាក់ទងនឹងរឿងខាងលើ, លោក Pep បានមានប្រសាសន៍មុនការប្រកួតជាមួយ Man UTD យ៉ាងដូច្នេះថា៖

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...