ចុម! ជើងចាស់ Bernes ចោទ Ronaldo ថាជាដើមហេតុធ្វើឱ្យគ្រាប់ពេជ្រ Man UTD ២ រូបនេះដើរថយក្រោយ - TrueID

ចុម! ជើងចាស់ Bernes ចោទ Ronaldo ថាជាដើមហេតុធ្វើឱ្យគ្រាប់ពេជ្រ Man UTD ២ រូបនេះដើរថយក្រោយ

January 11, 2023

បរទេស៖ វីរបុរសរបស់ Liverpool លោក John Barnes បានមានប្រសាសន៍ត្រង់ៗថា ខ្សែប្រយុទ្ធម្ចាស់អាវលេខ ៧ Cristiano Ronaldo គឺជាដើមហេតុធ្វើឱ្យ Jadon Sancho និង Marcus Rashford ធ្លាក់ជើងខ្លាំងកាលពីរដូវកាលមុន។

Sancho និង Rashford
Sancho និង Rashford

ជាការពិតណាស់ Ronaldo បានផ្លាស់មកកាន់ទឹកដី Old Trafford ជាលើកទី ២ នៅរដូវក្តៅឆ្នាំ ២០២១ ក្រោយផ្ទេរចេញពីក្រុម Juventus, ហើយបន្ទាប់ពីរួមរស់ជាមួយ Man UTD បាន ១ រដូវកាលកន្លះ ដោយសារតែស្ថានភាពពុំសូវល្អ ថ្មីៗនេះ Ronaldo បានសម្រេចចិត្តចាកចេញហើយ ដោយផ្លាស់ទៅចូលរួមជាមួយក្លិប Al-Nassr នៃលីគរបស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត។

Ronaldo
Ronaldo

បើយើងក្រឡេកទៅមើលនៅរដូវកាលមុនវិញ ស្ថានភាពរបស់ក្រុម Man UTD ទាំងមូលគឺមិនសូវល្អនោះទេ ជាពិសេស Sancho និង Rashford ក៏បង្ហាញទម្រង់លេងពុំសូវបានល្អនោះដែរ, ខណៈកត្តាទាំងអស់នេះបានធ្វើឱ្យលោក Bernes ដាក់បន្ទុកទាំងស្រុកទៅលើ Ronaldo ដោយលោកបានចោទខ្សែប្រយុទ្ធរូបនេះថា វត្តមានរបស់គេគឺបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងមកកាន់ក្លិប និងកីឡាករវ័យក្មេងទាំង ២ខាងលើ។

លោក John Barnes
លោក John Barnes

ទាក់ទងនឹងរឿងខាងលើ, លោក Bernes បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...