អង់គ្លេស៖ ខ្សែបម្រើ Paul Pogba នឹងចាកចេញពីក្លិប Manchester United នៅដំណាច់រដូវកាលនេះហើយ បន្ទាប់ពីចរចាកុងត្រាមិនត្រូវគ្នាជាមួយក្លិប។
ក្នុងនោះ Pogba ទំនងជាមិនបានចូលលេងឲ្យក្រុមទៀតនោះឡើយ ដោយសារគេបានរងរបួសក្នុងការប្រកួតទល់នឹង Liverpool ស្របពេលភ្នាក់ងាររបស់គេគឺលោក Mino Raiola បានចាប់ផ្ដើមស្វែងរកការពិភាក្សាជាមួយក្លិបគីឡូធ្ងន់នៅអឺរ៉ុបផ្សេងៗឲ្យចុះកុងត្រាយក Pogba ផងដែរ។
កន្លងមកមានព័ត៌មានជាច្រើនបានចុះផ្សាយថា Paris Saint-Germain, Juventus និង Real Madrid សុទ្ធតែចាប់អារម្មណ៍ Pogba ។
យ៉ាងណាមិញ សារព័ត៌មាន Daily Star បានរាយការណ៍ថា លោក Raiola បានស្នើ Pogba ឲ្យ Manchester City ចុះកុងត្រាយក ប៉ុន្តែភាគីលោក Pep Guardiola បានបដិសេធ។
គួរបញ្ជាក់ផងដែរថាតាំងពីផ្ទេរពី Juventus មកកាន់ទឹកដី Old Trafford កាលឆ្នាំ២០១៦គឺ Pogba បានបង្ហាញខ្លួន៣៣៣ប្រកួត និងស៊ុតបញ្ចូលទីបាន៩០គ្រាប់៕
ប្រភព៖ caughtoffside