អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធវ័យក្មេងក្រុម Borussia Dortmund កីឡាករ Youssoufa Moukoko បានធ្វើឱ្យកក្រើកកីឡដ្ឋាន បន្ទាប់ពីរូបគេបានទាត់បាល់បញ្ចូលទីមួយគ្រាប់យ៉ាងស្អាតនៅក្នុងជំនួប Dortmund ទល់នឹង Bayern។
លើសពីនេះទៅទៀត ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះបានក្លាយជាកីឡាករវ័យក្មងជាងគេដែលរកបានគ្រាប់បាល់ទល់នឹងក្លិប Bayern ត្រឹមអាយុ១៧ឆ្នាំ។ គួរបញ្ជាក់ថាកាលពីយប់មិញ ជំនួបក្លិបធំទាំង២នៅអាល្លឺម៉ង់បានបញ្ចប់ទៅក្នុងលទ្ធផល ២ទល់នឹង២ និងចែកគ្នាម្នាក់១ពិន្ទុត្រឡប់ទៅផ្ទះវិញ។
ខាងក្រោមនេះជាវីដេអូហាយឡាយរវាងក្រុម Dortmund ទល់នឹង Bayern៖