កីឡាករអាស៊ីឥលូវត្រូវប៉ាន់ក្លិបនៅ PL ណាស់! Liverpool ត្រៀមយកជម្រើសជាតិកូរ៉េរូបនេះ មកជំនួស Van Dijk ដែលមានបញ្ហារបួស - TrueID

កីឡាករអាស៊ីឥលូវត្រូវប៉ាន់ក្លិបនៅ PL ណាស់! Liverpool ត្រៀមយកជម្រើសជាតិកូរ៉េរូបនេះ មកជំនួស Van Dijk ដែលមានបញ្ហារបួស

January 6, 2023

បរទេស៖ ក្លិបហង្សក្រហម Liverpool បានដាក់ការចាប់អារម្មណ៍ទៅលើខ្សែការពារសញ្ជាតិកូរ៉េខាងត្បូងរបស់ក្លិប Napoli កីឡាករ Kim Min-jae ។

យោងតាមការចុះផ្សាយរបស់កាសែត Naples' IlMattino បានឲ្យដឹថា Liverpool បានសម្លឹងឃើញ Kim Min-Jae ថាជាបេក្ខភាព ដ៏ស័ក្ដិសម ក្នុងការមកជំនួសកន្លែងរបស់ Virgil vanDijk ដែលមានបញ្ហារបួស។

ជាការពិតណាស់ កាលពីម្សិលមិញនេះដែលត្រូវជាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ស្រាប់តែមានពីប្រទេសអង់គ្លេសមកថា Liverpool នឹងត្រូវលេងដោយគ្មានវត្តមានរបស់ van Dijk នៅរយៈពេលយូរទៀត ដោយសារតែខ្សែការពារកំពស់ខ្ពស់រូបនេះ មានបញ្ហារបួសសរសៃពួរ។

ហើយបញ្ហារបួសរបស់ Van Dijk នេះ​ បានតម្រូវឲ្យ Liverpool ត្រូវឈានជើងចូលទីផ្សាស្វះស្វែងរកកីឡាករ ក្នុងនោះខ្សែការពារ Napoli កីឡាករ Kim Min-Jae ជាគោលដៅនាំចូលនៅក្នុងខែមករានេះ។

គួរបញ្ជាក់ដែរថា ខ្សែការពារសញ្ជាតិកូរ៉េខាងត្បូងខាងលើ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ នៅក្នុងរដូវកាលដំបូងរបស់គេ នៅអ៊ីតាលី ចាប់តាំងពីផ្លាស់ពីក្លិបFenerbahce កាលពីខែកក្កដាមក៕

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...