បរទេស៖ នាយប់ថ្ងៃ អាទិត្យ ម្សិលមិញ ត្រូវនឹងថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Arsenal បានបើកទ្វាកីឡដ្ឋាន Emirates Stadium របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Nottm Forest នៅក្នុងការប្រកួតសប្តាហ៍ទី ១៣ នៃក្របខណ្ឌ Premier League។
ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញ ក្រុមម្ចាស់ផ្ទះ Arsenal ពិតជាធ្វើបានល្អខ្លាំងមែនទែន ដោយបញ្ចប់ ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Nottm Forest ក្នុងលទ្ធផល ៥ ទល់នឹង ០។
ក្នុងនោះ ៥ គ្រាប់របស់ក្រុមកាំភ្លើងធំ គឺរកបានដោយ Gabriel Martinelli នៅនាទីទី ៥, កីឡាករ Riess Nelson រកបាន២គ្រាប់នៅនាទីទី ៤៩ និង ៥២ និង ២ គ្រាប់ទៀតគឺរកបានដោយ Thomas Partey នៅនាទីទី ៥៧ និង Martin Odegaard នៅនាទីទី ៧៨។
គួរបញ្ជាក់ថា Arsenal បច្ចុប្បន្នកំពុងកាន់កាប់តំណែងកំពូលតារាងនៃក្របខណ្ឌ Premier League ដដែល ក្រោយឆ្លងកាត់ ១២ ប្រកួត ពួកគេឈ្នះ ១០ ស្មើ ១ និង ចាញ់ ១ មាន ៣១ ពិន្ទុក្នុងដៃ, ចំណែក Nottm Forest វិញកំពុងឈរនៅបាតតារាង ដោយពេលនេះទើបតែមាន ៩ ពិន្ទុប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖