បរទេស៖ កាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៣ ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាប់ផ្តើមជម្រើសដំបូង និងជាប្រធានក្រុមរបស់ Al-Nassr ទល់នឹងក្រុម Al-Ittihad នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តនៃពានរង្វាន់ Saudi Super Cup។
យ៉ាងណាមិញ នៅក្នុងការប្រកួតនោះ Ronaldo នៅតែបង្ហាញសមត្ថភាពបានល្អដដែលជាមួយនឹងជំនាញញាក់បាល់ដ៏ប៉ិនប្រសព្វរបស់ខ្លួន ដ្បិតបច្ចុប្បន្នឈានចូលវ័យ ៣៨ ឆ្នាំទៅហើយ ប៉ុន្តែគួរឱ្យសោកស្តាយដែល Al-Nassr បានបរាជ័យនៅក្នុងការប្រកួតនោះ។
គួរបញ្ជាក់ថា ក្រុម Al-Nassr របស់ Ronaldo បានរងបរាជ័យក្រោមថ្វីជើងក្រុម Al-Ittihad ក្នុងលទ្ធផល ៣ ទល់នឹង ១។
សូមទស្សនាវីដេអូខាងក្រោម៖