បរទេស៖ អតីតកីឡាកររបស់ក្រុម Ajax និងបច្ចុប្បន្នជាកីឡាករខ្សែបម្រើម្នាក់របស់ក្រុមបីសាចក្រហម Manchester United គឺ កីឡាករសញ្ជាតិហូឡង់ Donny Van De Beek បានសម្រេចចិត្តដកខ្លួនពីក្រុមជម្រើសជាតិក្រោយជួបបញ្ហារបួស។
គួររម្លឹកផងដែរថា កីឡាករ Donny Van de Beek បានលេង ៩០ នាទីពេញនៃការប្រកួតបបិទរដូវកាលនៃក្របខ័ណ្ឌ Premier League របស់ក្រុមបិសាចក្រហម Manchester United ទល់នឹងក្រុមចចកខ្មៅ Wolves និងស្ថិតនៅជាកីឡាករបម្រុងសម្រាប់ការបរាជ័យចុងក្រោយរបស់ពួកគេក្នុងព្រឹត្តិការណ៍ Europa League ក្រោមថ្វីជើងក្រុម Villarreal មុនពេលមានឈ្មោះនៅក្នុងបញ្ជីកីឡាករទាំង ២៦ នាក់ចុងក្រោយរបស់លោកគ្រូបង្វឹកក្រុមជម្រើសជាតិ Frank de Boer សម្រាប់ពានរង្វាន់អឺរ៉ុប Euro2020 ។
ទោះយ៉ាងណាគាត់នៅតែស្ថិតនៅជាកីឡាករបម្រុងដដែលនៅក្នុងប្រកួតដែលទទួលបានលទ្ធផលស្មើ ២-២ ទល់នឹងស្កុតឡេនកាលពីសប្តាហ៍មុន មុនពេលខកខានការប្រកួតក្រុមទាំងស្រុងសម្រាប់ក្រុមក្នុងជ័យជម្នះនាថ្ងៃអាទិត្យលើក្រុមជម្រើសជាតិហ្សកហ្ស៊ី។ តាមរយះរបាយការណ៏មួយចំនួនបានចេញផ្សាយថា កីឡាករ Van De Beek បានកំពុងជួបប្រទះបញ្ហារបួសហើយត្រូវធ្វើហ្វឹកហាត់ដាច់ពីក្រុមធំ តែដោយសារបញ្ហារបួសមិនអាចជាសះស្បើយទាន់ពេលវេលាបានទើបរូបគាត់ដកខ្លួនចេញពីក្រុមជម្រើសជាតិតែម្តង៕