បរទេស៖ ខ្សែប្រយុទ្ធម្ចាស់អាវលេខ ៧ Cristiano Ronaldo នៅតែបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការញាក់បាល់នៅលើទីលានបានល្អដដែលដ្បិតបច្ចុប្បន្នបានឈានចូលវ័យ ៣៧ ឆ្នាំទៅហើយក្តី។
ជាការពិតណាស់ នៅក្នុងជំនួបសប្តាហ៍ទី៣៥ នៃក្របខណ្ឌ Premier League យប់មិញ, ManchesterUnited បានទទួលជ័យជម្នះទៅលើក្រុមBrentford ក្នុងលទ្ធផល ៣-០, ក្នុងនោះ Ronaldo ក៏បានចូលរួមចំណែករកបាន១ គ្រាប់ផងដែរ។
យ៉ាងណាមិញ សម្រាប់ការប្រកួតយប់មិញនេះRonaldo ពិតជាបង្ហាញទម្រង់លេងបានល្អមែនទែន ដោយរូបគេនៅតែបង្ហាញថ្វីជើងញាក់បាល់នៅលើទីលានបានល្អដដែល,តួយ៉ាងការប្រកួតនៅពាក់កណ្តាលតង់ទី ១ CR7 បានប្រើក្បាច់ផាយកែងបញ្ជូនចោះខ្សែការពាររបស់Brentford ៣ នាក់ទៅឱ្យ Juan Mata តែគួរឱ្យសោកស្តាយដែលត្រង់នេះខ្សែបម្រើប្រយុទ្ធសញ្ជាតិ អេស្ប៉ាញស៊ុតមិនចូល៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖