បរទេស៖ អ្នកគាំទ្រ Chelsea ហាក់មិនសប្បាយចិត្តនឹងទម្រង់លេងរបស់ខ្សែប្រយុទ្ធ Pierre Aubameyang នោះទេ បន្ទាប់ពីក្រុម តោខៀវ បរាជ័យក្រោមថ្វីជើងក្រុម Manchester City យប់មិញ។
ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ១៧ នៃក្របខណ្ឌ Premier League យប់មិញ ក្រុម Chelsea បានរងបរាជ័យក្រោមថ្វីជើងក្រុម Man City ក្នុងលទ្ធផល ១-០, ខណៈមួយគ្រាប់របស់ក្រុមមេឃខៀវគឺរកបានដោយ Riyad Mahrez នៅនាទីទី ៦៣។
យ៉ាងណាមិញ ក្រោយការបរាជ័យនេះ អ្នកគាំទ្ររបស់ Chelsea ជាច្រើនបាននាំគ្នារិះគន់ Aubameyang ជាខ្លាំងនៅលើបណ្តាញសង្គម ក្នុងនោះពួកគេថែមទាំងបានលើកឡើងថា ខ្សែប្រយុទ្ធសញ្ជាតិ ហ្គាបុង រូបនេះគួរតែផ្លាស់ទៅលេងនៅតំបន់មជ្ឈឹមបូព៌ាជាមួយ Cristiano Ronaldo ទៅ។
ទាក់ទងនឹងរឿងខាងលើ, អ្នកគាំទ្របានបញ្ចេញមតិនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda