ចុម! ក្រោយចាញ់ Man City យប់មិញ អ្នកគាំទ្រ Chelsea បានព្រលះកីឡាកររូបនេះថាគួរតែផ្លាស់ទៅ Al-Nassr តាម Ronaldo ទៅ - TrueID

ចុម! ក្រោយចាញ់ Man City យប់មិញ អ្នកគាំទ្រ Chelsea បានព្រលះកីឡាកររូបនេះថាគួរតែផ្លាស់ទៅ Al-Nassr តាម Ronaldo ទៅ

January 6, 2023

បរទេស៖ អ្នកគាំទ្រ Chelsea ហាក់មិនសប្បាយចិត្តនឹងទម្រង់លេងរបស់ខ្សែប្រយុទ្ធ Pierre Aubameyang នោះទេ បន្ទាប់ពីក្រុម តោខៀវ បរាជ័យក្រោមថ្វីជើងក្រុម Manchester City យប់មិញ។

Pierre Aubameyang
Pierre Aubameyang

ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ១៧ នៃក្របខណ្ឌ Premier League យប់មិញ ក្រុម Chelsea បានរងបរាជ័យក្រោមថ្វីជើងក្រុម Man City ក្នុងលទ្ធផល ១-០, ខណៈមួយគ្រាប់របស់ក្រុមមេឃខៀវគឺរកបានដោយ Riyad Mahrez នៅនាទីទី ៦៣។

យ៉ាងណាមិញ ក្រោយការបរាជ័យនេះ អ្នកគាំទ្ររបស់ Chelsea ជាច្រើនបាននាំគ្នារិះគន់ Aubameyang ជាខ្លាំងនៅលើបណ្តាញសង្គម ក្នុងនោះពួកគេថែមទាំងបានលើកឡើងថា ខ្សែប្រយុទ្ធសញ្ជាតិ ហ្គាបុង រូបនេះគួរតែផ្លាស់ទៅលេងនៅតំបន់មជ្ឈឹមបូព៌ាជាមួយ Cristiano Ronaldo ទៅ។

Pierre Aubameyang
Pierre Aubameyang

ទាក់ទងនឹងរឿងខាងលើ, អ្នកគាំទ្របានបញ្ចេញមតិនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...