អុញម៉េចអ៊ីចឹង! នៅសុខៗ Grealish និងមិត្តស្រីស្រាប់តែរើផ្ទះចេញពីទីក្រុង Manchester ភ្លាមៗ ដោយសាតែ... - TrueID

អុញម៉េចអ៊ីចឹង! នៅសុខៗ Grealish និងមិត្តស្រីស្រាប់តែរើផ្ទះចេញពីទីក្រុង Manchester ភ្លាមៗ ដោយសាតែ...

September 29, 2021

បរទេស៖ កីឡាករ Jack Grealish និង មិត្តស្រីគឺអ្នកនាង Sasha Attwood ត្រូវបង្ខំចិត្តរើផ្ទះដ៏ប្រណិតរបស់ខ្លួនចេញពីទីក្រុង Manchesterភ្លាមៗ បន្ទាប់អ្នកគាំទ្របានដឹងពីកន្លែងដែលពួកគេកំពុងរស់នៅ។

Jack Grealish និងមិត្តស្រី
Jack Grealish និងមិត្តស្រី

តារាឆ្នើមរបស់ក្រុម ManchesterCity ទើបតែមកដល់ទឹកដី Etihad កំលុងពេលថ្មីៗនេះទេ, ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល គាត់ត្រូវសម្រេចចិត្តចាកចោលផ្ទះថ្មីរបស់ខ្លួនក្រោយទើបរស់នៅបានត្រឹមមួយរយៈ ដោយសារតែងមានអ្នកគាំទ្រប្រមូលផ្ដុំនៅមុខ អាផាតមិនរបស់ខ្លួន ហើយម្យ៉ាងទៀតពួកគាត់ក៏មានការព្រួយបារម្ភអំពីកត្តាសុវត្ថិភាពរបស់ខ្លួនផងដែរទើបមិនអាចនៅបន្តជាមួយផ្ទះនេះបាន។

Jack Grealish និងមិត្តស្រី
Jack Grealish និងមិត្តស្រី

គួររម្លឹកថា Grealish បានផ្ទេរចេញពីក្រុម Aston Villa មកចូលរួមជាមួយក្រុមម្ចាស់ជើងឯកក្របខណ្ឌ Premier League នៅរដូវក្តៅនេះក្នុងតម្លៃ ១១៥ លានផោន ឬប្រមាណជា  (១៥៦ លានដុល្លាអាមេរិក)។

Jack Grealish
Jack Grealish

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...