យកមួយណា? Grealish ជ្រើសរើសកីឡាករឆ្នើមបំផុតលើលោក រវាង Ronaldo និង Messi - TrueID

យកមួយណា? Grealish ជ្រើសរើសកីឡាករឆ្នើមបំផុតលើលោក រវាង Ronaldo និង Messi

January 28, 2023

អង់គ្លេស៖ ខ្សែបម្រើ Jack Grealish បានជ្រើសរើស Lionel Messi ជាកីឡាករឆ្នើមជាង Cristiano Ronaldo ។​

ខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo 
ខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo 

Messi និង Ronaldo តែងតែត្រូវគេលើកយកមកប្រៀបធៀបជារឿយៗ ដោយសារតែអ្នកទាំងពីរជាកំពូលខ្សែប្រយុទ្ធធ្លាប់បំបែកកំណត់ត្រាអស្ចារ្យរាប់មិនអស់ និងបានបង្កើតសមិទ្ធផលជាច្រើនក្នុងពិភពបាល់ទាត់ផងដែរ ដោយអ្នកទាំងពីរធ្លាប់ឈ្នះ Ballon d'Or ដល់ទៅ១២ដងបូកបញ្ចូលគ្នា។​

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi

Messi ស៊ុតបញ្ចូលទីបាន ៧០២គ្រាប់ និងបញ្ជូនបាល់ ៣៣៣គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប៨៥៥ប្រកួតឲ្យក្លិប ហើយបើគិតពីការប្រកួតឲ្យជម្រើសជាតិវិញគឺគេរកបាន ៩៨គ្រាប់ និងបញ្ជូនបានល់៥៥គ្រាប់ ក្នុងការប្រកួត១៧២ប្រកួត និងធ្លាប់បានឈ្នះ Copa America, Finalissima និង ពានបាល់ទាត់ពិភពលោកជូនជម្រើសជាតិអាហ្សង់ទីន។​

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

​ខណៈនោះ Cristiano Ronaldo រកបាន៧០១គ្រាប់ និងបញ្ជូនបាល់២២៣គ្រាប់ ក្នុងការបង្ហាញខ្លួន ៩៥១ប្រកួតឲ្យក្លិប និងរកបាន ១១៨ គ្រាប់ និងបញ្ជូនបាល់៤៣គ្រាប់ ក្នុងការប្រកួតទាំង ១៩៦ដងឲ្យក្រុមជម្រើសជាតិព័រទុយកាល់។ Ronaldo បានលើកពាន Euro 2016 ជាមួយព័រទុយកាល់ផងដែរ។​

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

Grealish បានចូលរួមឆ្លើយសំណួរនៅក្នុងគណនី Tiktok របស់ Supersport និងបាននិយាយថា៖

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...