បរទេស៖ កាលពីរាត្រីថ្ងៃ ព្រហស្បតិ៍ កន្លងទៅ ត្រូវនឹងថ្ងៃទី ០២ ខែ កញ្ញាឆ្នាំ ២០២១ ក្រុមម្ចាស់ផ្ទះជម្រើសជាតិ ហុងគ្រី បានបើកទ្វាកីឡដ្ឋាន FerencPuskas Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវជម្រើសជាតិអង់គ្លេស នៅក្នុងការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ World Cup ដើម្បីដណ្តើមកៅអីឡើងទៅកាន់ជុំផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅប្រទេសកាតាឆ្នាំ ២០២២។
ជាការពិតណាស់ នៅក្នុងការប្រកួតនោះក្រុមអង់គ្លេស ពិតជាធ្វើបានល្អមែនទែន ដោយបានលត់ក្រុមម្ចាស់ផ្ទះ ហុងគ្រីយ៉ាងចាស់ដៃក្នុងលទ្ធផល ៤ ទល់នឹង ០។
ខណៈគ្រាប់បាល់ទាំង ៤គ្រាប់របស់ក្រុមតោកំណាចទាំង ៣ គឺរកបានដោយកីឡាករ ៤ រូបផ្សេងគ្នា, គ្រាប់ទី ១រកបានដោយ Raheem Sterling នៅនាទីទី ៥៥, គ្រាប់ទី ២រកបានដោយខ្សែប្រយុទ្ធមុតស្រួច Harry Kane នៅនាទីទី ៦៣, គ្រាប់ទី ៣ រកបានដោយ HarryMaguire នៅនាទីទី៦៩ និងគ្រាប់ចុងក្រោយជាការស៊ុតបញ្ចូលទីដោយ Declan Rice នៅនាទីទី ៨៧៕
សូមទស្សនាវីដេអូខាងក្រោម៖