បរទេស៖ ប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi បាននិយាយថា ក្រុមរបស់ខ្លួនចាញ់ម្សិលមិញ គឺគ្មានលេសអ្វីដើម្បីដោះសារនោះទេប៉ុន្តែលោក រួមទាំងមិត្តរួមក្រុមផ្សេងទៀតនៅតែមានភាពជឿជាក់ ហើយនឹងបន្តដំណើរទៅមុខទៀតដោយផ្តោតលើការប្រកួតបន្ទាប់ ដើម្បីយកជ័យជម្នះជូនក្រុម។
ជាការពិតណាស់ នាល្ងាចថ្ងៃ អង្គារ៍ ទី២៣ ខែ វិច្ឆិកា ម្សិលមិញនេះ ក្រុមជម្រើសជាតិ អាហ្សង់ទីន បានរងបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើងក្រុម អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ២ ទល់នឹង ១ ដែលជាការប្រកួតបើកឆាកពូលC ប្រចាំព្រឹត្តិការណ៍ World Cup Qatar ២០២២។
ក្នុងនោះ Messi ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យក្រុមជម្រើសជាតិ អាហ្សង់ទីន នៅនាទីទី ១០តាមរយៈការស៊ុតបាលប៉េណាល់ទី មុនពេលកីឡាករ Saleh Alshehri និង Salem Aldawsari ស៊ុតម្នាក់មួយគ្រាប់ជួយឱ្យ អារ៉ាប៊ីសាអូឌីត វាយបកយកឈ្នះ ២ គ្រាប់មកវិញ។
ដកស្រង់ចេញពីទំព័រ ESPN,Messi បានថ្លែងក្រោយចប់ការប្រកួតយ៉ាងដូច្នេះថា៖
Messi បានបន្តទៀតថា៖
ប្រភព៖ ESPN