ម្យ៉ាងដែរ! R.Madrid នឹងយកប្រាក់ដែលលក់បានពី Casemiro ទៅទិញកីឡាករឆ្នើមរូបនេះ នៅ Bundesliga - TrueID

ម្យ៉ាងដែរ! R.Madrid នឹងយកប្រាក់ដែលលក់បានពី Casemiro ទៅទិញកីឡាករឆ្នើមរូបនេះ នៅ Bundesliga

August 31, 2022

បរទេស៖ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Real Madrid គ្រោងនឹងយកលុយដែលលក់បានពី Casemiro ទៅឲ្យ Manchester United ដើម្បីទៅទិញ ខ្សែបម្រើវ័យក្មេង Jude Bellingham របស់ Dortmund នៅរដូវក្តៅបន្ទាប់។

ជាការពិតណាស់ Bellingham ធ្លាប់ត្រូវបាន ក្លិប R.Madrid ដាក់គោលដៅ ចាប់តាំងពីទីផ្សារដោះដូរកីឡាករ ចាប់ផ្តើមបើកពីដំបូងមកម្ល៉េះ នៅក្នុងរដូវក្តៅនេះ។ យ៉ាងណាមិញ ខ្សែបម្រើវ័យក្មេងខាងលើ គឺនៅតែស្ថិតក្នុងបញ្ជីគោលដៅ របស់ R.Madrid ដដែល ហើយគួរបញ្ចាក់ផងដែរថា Bellingham បានមកចូលរួមជាមួយ Dortmund តាំងពីឆ្នាំ ២០២០​ មកម្ល៉េះ ដោយរូបគេបង្ហាញខ្លួនឲ្យក្រុមបាន​ ៩៤ប្រកួត រកបាន ១១គ្រាប់ និង បញ្ចូនបាល់បាន ១៩ដង។

បើយោងទៅតាមសារកាសែត Marca បានចុះផ្សាយឲ្យដឹងថា R.Madrid គ្រោងនឹងចាយលុយដែលបានមកពីការលក់ Casemiro នេះ ដើម្បីទិញយក Bellingham មករួមក្រុម នៅរដូវក្តៅបន្ទាប់៕

ប្រភព៖​ sportsmole

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...