អឺរ៉ុប៖ កីឡាករ Thomas Muller បានសារភាពថាគាត់ពិតជាមានអារម្មណ៍ឈឺចាប់ដូចជាធ្លាក់នរកអ៊ីចឹង ខណៈមានឱកាសបាល់ដាច់មួយស្មើ តែបែរជាស៊ុតក្រុមអង់គ្លេសមិនចូល ដែលជាហេតុធ្វើឱ្យក្រុម អាល្លឺម៉ង់ ធ្លាក់ចេញពីពាន Euro២០២០ ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមតោកំណាចទាំង ៣។
ជាការពិតណាស់ កីឡាករ RaheemSterling និង Harry Kane រកបានម្នាក់មួយគ្រាប់នៅតង់ទី ២ ជួយឱ្យក្រុម អង់គ្លេសមានកៅអីគ្រប់គ្រាន់ ដើម្បីបន្តដំណើរឡើងទៅកាន់វគ្គ ៨ ក្រុមជាបន្តទៀត, ប៉ុន្តែក្នុងនោះMuller បានខកខានឱកាសដ៏ល្អបំផុតមួយស្របពេលដែលបាល់ដាច់មួយស្មើរទៅហើយ ចុងក្រោយ Muller បែជាមិនអាចសម្រេចគ្រាប់នោះទៅវិញ។
ទាក់ទងនឹងរឿងដែលបានលើកឡើងខាងលើ,ក្នុងនោះ Muller បានសរសេររៀបរាប់ពីអារម្មណ៍ពិតរបស់ខ្លួនឯងនៅលើបណ្តាញសង្គម Instagram យ៉ាងដូច្នេះថា៖
ប្រភព៖ Metro