កប់ណាស់! Arsenal បោះ ៥៥ លាន បូកកីឡាករថែមម្នាក់ទៀត ដើម្បីចរចាយកខ្សែប្រយុទ្ធរូបនេះមកជំនួស Aubameyang - TrueID

កប់ណាស់! Arsenal បោះ ៥៥ លាន បូកកីឡាករថែមម្នាក់ទៀត ដើម្បីចរចាយកខ្សែប្រយុទ្ធរូបនេះមកជំនួស Aubameyang

January 5, 2022

បរទេស៖ក្លិប Arsenalបានដាក់សំណើទឹកប្រាក់ចំនួន៥៥ លានអឺរ៉ូ ឬប្រមាណជា (៦២ លានដុល្លាអាមេរិក) បូករួមកីឡាករ Lucas Torreiraម្នាក់ទៀតដើម្បីចរចាយកខ្សែប្រយុទ្ធកំពុងឡើងកូដDusan Vlahovic ពីក្រុមFiorentina,នេះបើតាមសេចក្តីរាយការណ៍។

លោក Mikel Arteta
លោក Mikel Arteta
Lucas Torreira
Lucas Torreira

ជាការពិតណាស់កីឡាករវ័យ ២១ ឆ្នាំកំពុងក្លាយជារ៉ាដារបស់ក្លិបធំៗនៅតំបន់ អឺរ៉ុប, បន្ទាប់ពីរូបគេបង្ហាញខ្លួនបានយ៉ាងល្អនៅលីគSerie A,តួយ៉ាងរដូវកាលនេះរូបគេរកបាន ១៦ គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ១៩ ប្រកួត។

Dusan Vlahovic
Dusan Vlahovic

យោងតាមការចុះផ្សាយរបស់កាសែតGazzetta dello Sport បានឱ្យដឹងថា, ឥឡូវនេះ Arsenal កំពុងដំណើរការលើការផ្ទេរ Vlahovic ដោយក្លិបបានដាក់សំណើទឹកប្រាក់ចំនួន ៥៥លានអឺរ៉ូ ឬប្រមាណជា (៦២ លានដុល្លាអាមេរិក) បូករួម Torreira ម្នាក់ទៀតដើម្បីចរចាជាមួយក្លិប Fiorentina

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...