Dembele យប់មិញព្រលះមួយជើងអ៊េមណាស់ ជួយឲ្យ Barca បំបាក់ At.Madrid ១-០ ឡើងឈរកំពូលតារាងនៅ LaLiga (មានវីដេអូ) - TrueID

Dembele យប់មិញព្រលះមួយជើងអ៊េមណាស់ ជួយឲ្យ Barca បំបាក់ At.Madrid ១-០ ឡើងឈរកំពូលតារាងនៅ LaLiga (មានវីដេអូ)

January 9, 2023

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ចន្ទ ទី ០៩ ខែ មករា ឆ្នាំ ២០២៣ ក្រុមម្ចាស់ផ្ទះ Atletico Madrid បានបើកទ្វាកីឡដ្ឋាន Metropolitano របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Barcelona នៅក្នុងការប្រកួតសប្តាហ៍ទី ១៦ នៃក្របខណ្ឌ La Liga។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងជំនួបនៃក្រុមខ្លាំងទាំង ២ ពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមភ្ញៀវ Barca ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុម At Madrid ក្នុងលទ្ធផល ១-០ ខណៈមួយគ្រាប់នោះគឺរកបានដោយ Ousmane Dembele នៅនាទីទី ២២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Barcelona បច្ចុប្បន្នកំពុងឈរនៅនៅកំពូលតារាង មាន ៤១ ពិន្ទុក្នុងដៃ វ៉ាដាច់ក្រុមក្រុមលេខ ២ Real Madrid ចំនួន ៣ ពិន្ទុ, ចំណែក At Madrid វិញ បច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី ៥ មាន ២៧ ពិន្ទុក្នុងដៃ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...