បរទេស៖ Antoine Griezmann បានខកខានឱកាសមាសក្នុងការស៊ុតបញ្ចូលទីទៅលើក្រុមជម្រើសជាតិ ក្រូអាត នៅក្នុងការប្រកួតពូល A នៃពាន Nations League, ខណៈយប់មិញបាល់ដាច់នៅមុខទីរបស់ក្រុម ក្រូអាត ដោយមិនមានអ្នកចាំទីផង ប៉ុន្តែរូបគេបែជាស៊ុតមិនចូលទៅវិញ។
ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញក្រុមជម្រើសជាតិ បារាំង និង ក្រូអាត បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីពួកគេស្មើគ្នា ១ ទល់នឹង ១, ក្នុងនោះមួយគ្រាប់របស់ បារាំង គឺរកបានដោយ Adrien Rabiot នៅនាទីទី ៥២, បន្ទាប់មក Andrej Kramaric បានរកគ្រាប់បាល់តាមស្មើឱ្យក្រូអាតវិញនៅនាទីទី ៨៣ តាមរយៈបាល់ ១១ម៉ែត្រ។
គួរបញ្ជាក់ថា នៅពូល A បច្ចុប្បន្ន បារាំង កំពុងឈរនៅលេខរៀងទី ៣ មាន ១ ពិន្ទុ ក្រោយឆ្លងកាត់ ២ ប្រកួតចាញ់ ១ និង ស្មើ ១, ចំំណែក ក្រូអាតវិញកំពុងឈរនៅលេខរៀងទី ៤ (បាតតារាង) មាន ១ ពិន្ទុដូចគ្នា ក្រោយឆ្លងកាត់ ២ ប្រកួត ចាញ់ ១ និង ស្មើ ១៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
How's he missed pic.twitter.com/5F952hPw9B
— Josh Lawless (@JoshLawless_) June 6, 2022
ប្រភព៖ Sportbible