ក្តៅៗ! ក្រោយចាកចេញពី Derby ឥឡូវ Rooney ឈានដល់កិច្ចព្រមព្រៀងផ្លាស់ទៅដឹកនាំក្រុមមួយនេះហើយ - TrueID

ក្តៅៗ! ក្រោយចាកចេញពី Derby ឥឡូវ Rooney ឈានដល់កិច្ចព្រមព្រៀងផ្លាស់ទៅដឹកនាំក្រុមមួយនេះហើយ

July 11, 2022

បរទេស៖ ក្រោយចាកចេញក្នុងតួនាទីជាគ្រូបង្វឹករបស់ Derby County ឥឡូវនេះ Wayne Rooney អតីតវីរះបុរសរបស់Manchester United ត្រូវបានគេរាយការណ៍ថាជិតផ្លាស់ទៅដឹកនាំក្រុម D.C. United នៃលីគកំពូលរបស់ សហរដ្ឋអាមេរិកហើយ។

Wayne Rooney
Wayne Rooney

យោងតាមការចុះផ្សាយរបស់កាសែត Washington Post បានឱ្យដឹងថា Rooney បានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្លាស់មកដឹកនាំក្រុម D.C.United ដែលរូបគេធ្លាប់លេងនៅចន្លោះឆ្នាំ ២០១៨-២០១៩ ហើយ។

Wayne Rooney
Wayne Rooney

ខណៈនៅថ្ងៃអាទិត្យម្សិលមិញរូបគេបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកតំណាងក្លិបលោកRory Molleda និងលោក Sam Legg នៅប្រលានយន្តហោះ Dulles International Airport របស់ប្រទេស សហរដ្ឋអាមេរិក៕

ប្រភព៖​ Washington Post

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...