ទំនើបណាស់! មកមើលទិដ្ឋភាពក្នុងផ្ទះថ្មីរបស់ Ronaldo នៅទីក្រុង Manchester មានបន្ទប់៧ឯណ្ណោះ - TrueID

ទំនើបណាស់! មកមើលទិដ្ឋភាពក្នុងផ្ទះថ្មីរបស់ Ronaldo នៅទីក្រុង Manchester មានបន្ទប់៧ឯណ្ណោះ

September 6, 2021

អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងតែស្នាក់នៅដោយឡែកឡែកចំនួនប្រាំថ្ងៃនៅក្នុងគេហដ្ឋានថ្មីរបស់ខ្លួននាទីក្រុង Manchester ជាមួយក្រុមគ្រួសារក្រោយចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិព័រទុយហ្កាល់។

កីឡាករ Cristiano Ronaldo និង ក្រុមគ្រួសារ
កីឡាករ Cristiano Ronaldo និង ក្រុមគ្រួសារ

ជាការពិតណាស់ កីឡាករវ័យ៣៦ឆ្នាំខាងលើ នឹងត្រូវលេងឲ្យ Manchester United ជាថ្មីម្តងទៀតបន្ទាប់ពីបានចាកចេញពី Juventus ក្នុងតម្លៃខ្លួន១៩.៨លានផោន (ឬប្រមាណ២៧លានដុល្លារ) ហើយ រូបគេទំនងជានឹងអាចបង្ហាញខ្លួនជាផ្លូវការណ៍ក្នុងការប្រកួតទល់នឹង Newcastle នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយនៃការប្រកួតក្នុងក្របខណ្ឌ Premier League។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ Ronaldo បានចាកចេញពីទីក្រុង​ Faro នៃប្រទេសព័រទុយហ្កាល់តាមរយៈយន្តហោះផ្ទាល់ខ្លួនសំដៅមកកាន់ទីក្រុង Manchester ជាមួយនឹងសង្សារកញ្ញា Georgina Rodríguez ព្រមទាំងកូនៗបួនរូបទៀត។ Ronaldo ក៏បានមកស្នាក់នៅក្នុងគេហដ្ឋានថ្មីរបស់ខ្លួនដែលមានទីធ្លាធំទូលាយ មានបន្ទប់ចំនួនប្រាំពីរ អាងហែលទឹក កន្លែងហាត់ប្រាណ និង បន្ទប់មើលរឿងកុន ជាដើម៕

ចង់ដឹងថាទិដ្ឋភាពគេហដ្ឋានថ្មីរបស់ Ronaldo ស្អាតយ៉ាងណាយើងទៅមើលរូបភាពខាងក្រោម៖

គេហដ្ឋានរបស់ Cristiano Ronaldo
គេហដ្ឋានរបស់ Cristiano Ronaldo
គេហដ្ឋានរបស់ Cristiano Ronaldo
គេហដ្ឋានរបស់ Cristiano Ronaldo
បន្ទប់គេង
បន្ទប់គេង
បន្ទប់មើលរឿងកិន
បន្ទប់មើលរឿងកិន
បន្ទប់ហាត់ប្រាណ
បន្ទប់ហាត់ប្រាណ
បន្ទប់ទទួលភ្ញៀវ
បន្ទប់ទទួលភ្ញៀវ
អាងហែលទឹក
អាងហែលទឹក
បន្ទប់ដាក់សម្លៀកបំពាក់
បន្ទប់ដាក់សម្លៀកបំពាក់

ប្រភព៖​ dailymail

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...