បរទេស៖អតីតខ្សែការពារកណ្តាលរបស់ក្រុមAC Milan លោក AlessandraNesta បានរម្លឹករឿងរ៉ាវអតីតកាលមួយដែលកាលនោះលោកត្រូវលេងតទល់នឹង Lionel Messi នៅក្នុងការប្រកួតនៃក្របខណ្ឌ ChampionsLeague រវាងក្រុម Barcelonaទល់នឹង ACMilan។
តាមរយៈការលើកឡើងរបស់ជើងចាស់Nesta លោកបានទម្លាយថានៅក្នុងការប្រកួតនោះលោកត្រូវទទួលភារកិច្ចតាមចាប់ Messi, ខណៈពេលមួយលោកបានទាត់ខ្សែប្រយុទ្ធរូបនេះរហូតដួលខ្លួនឯង, ប៉ុន្តែវាជារឿងមិននឹកស្មានដល់ ដែល Messiមិនត្រឹមតែមិនខឹងលោកទេចុងក្រោយគាត់ថែមទាំងហុចដៃជួយលើកលោកឡើងមកវិញទៀតផង។
ដកស្រង់ពាក្យសម្តីដើម, លោក Nesta បានមានប្រសាន៍យ៉ាងដូច្នេះថា៖
គួរបញ្ជាក់ថាការប្រកួតនោះគឺជាការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃក្របខណ្ឌ ChampionsLeague រដូវកាល ២០១១-២០១២, ខណៈលទ្ធផលទាំង ២ ជើងក្រុម Barcelonaបានទទួលជ័យជម្នះទៅលើក្រុមAC Milan ក្នុងលទ្ធផល៣ ទល់នឹង ១៕
ប្រភព៖ Just Football