ត្រូវថ្លៃយកចុះ! ក្លិបដាក់តម្លៃខ្លួនខ្ទង់៤០លាន សម្រាប់គោលដៅដែល Man UTD ចង់បានរូបនេះ - TrueID

ត្រូវថ្លៃយកចុះ! ក្លិបដាក់តម្លៃខ្លួនខ្ទង់៤០លាន សម្រាប់គោលដៅដែល Man UTD ចង់បានរូបនេះ

December 24, 2022

បរទេស៖ ក្លិបបិសាចក្រហម ManchesterUnited ត្រូវបានគេរាយការណ៍ថា ត្រូវចំណាយខ្ទង់៤០លានផោនប្រសិនបើចង់បានខ្សែប្រយុទ្ធ Cody Gakpo ពីក្លិប PSV ។

យោងតាមកាសែត GiveMeSportបានឲ្យដឹងថា ដើម្បីសម្រេចកិច្ចព្រមព្រៀងរបស់ Gakpo ក្លិបដែលដឹកនាំដោយលោក Erik Ten Hag ត្រូវចំណាយខ្ទង់៤០លានផោន។ ប្រភពដដែលបានបន្ថែមទៀតថា​ PSV ក៏អាចនឹងទទួលយកតម្លៃតិចជាងនេះផងដែរ។

ជាការពិតណាស់ជម្រើសជាតិហូឡង់កីឡាករ Gakpo បានបង្ហាញទម្រង់លេងយ៉ាងល្អ នៅព្រឹត្តិការណ៍ World Cup កាលពីពេលថ្មីៗនេះ​ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន៥ប្រកួត ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការក្លិប Man UTD លោក ​Luis Van Gaal ។

បើតាមពិតទៅ Gakpo គ្រោងនឹងផ្លាស់ទៅ Man UTD តាំងពីរដូវក្ដៅឆ្នាំ២០២២នេះម្ល៉េះ ប៉ុន្តែដោយសារតែក្លិបបិសាចក្រហមផ្ដោតទៅលើការផ្ទេរយក Antony ពីក្លិប​Ajaxច្រើនជាងទើបធ្វើឲ្យការផ្ទេរខ្សែប្រយុទ្ធស្លាបសញ្ជាតិហូឡង់រូបនេះ មកកាន់ទឹកដី OldTrafford ត្រូវជាប់គាំង៕

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...