អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ លោកគ្រូបង្វឹក Antonio Conte បានព្រមព្រៀងមកដឹកនាំក្លិបកាំភ្លើងធំ Arsenal បន្តពី Mikel Arteta ហើយ។
ហើយការចូលកាន់តំណែងរបស់លោក Conte ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Inter Milan អាចនឹងកើតឡើងនាពេលឆាប់ៗដ៏ខ្លីខាងមុខ ដោយ Arteta នឹងត្រូវបញ្ចប់តំណែង បើសិនរូបលោកបន្តដឹកនាំឲ្យក្រុមចាញ់បីប្រកួតទៀត។
នៅរដូវកាលនេះ Arsenal បានប្រកួតបើកឆាក Premier League ដោយចាញ់ក្រុម Brentford មុននឹងបន្តចាញ់ Chelsea និង ចុងក្រោយគឺចាញ់ Manchester City ដល់ទៅ៥ទល់នឹង ០ ខណៈក្រុមមួយនេះរក១គ្រាប់មិនទាន់បាននៅឡើយទេ។
ពេលនេះក្លិបមួយនេះកំពុងឈរនៅបាតតារាង Premier League ទើបយោងតាមសារព៍ត៌មាន Todo Fichajes គឺ Arsenal គ្រោងនឹងយក Conte មកដឹកនាំជំនួស។
Conte ដែលធ្លាប់ដឹកនាំនៅ Chelsea កំពុងទំនេរចែសបន្ទាប់ពីប្រកាសលាលែងពីតំណែងជាគ្រូបង្វឹក Inter Milan ប៉ុន្តែ Arsenal នៅចង់បាន Brendan Rodgers ជាជម្រើសទី១ ហើយក្រៅពីនោះអតីតគ្រូរបស់ Bournemouth គឺលោក Eddie Howe ក៏ជាបេក្ខភាពដែលត្រូវពិចារណាដែរ៕
ប្រភព៖ thesun