អង់គ្លេស៖ ខ្សែការពារ Antonio Rudiger របស់ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា នឹងមិនបន្តកុងត្រាថ្មីទៀតឡើយ ហើយគេចង់ចូលរួមជាមួយ Real Madrid នៅរដូវកាលក្រោយ។
ជាការពិតណាស់ កីឡាករវ័យ ២៨ ឆ្នាំខាងលើបានចូលរួមជាមួយ Chelsea ពីក្លិប AS Roma កាលពីឆ្នាំ ២០១៩ ក្នុងកុងត្រារយៈពេល ៥ ឆ្នាំ ជាមួយនឹងតម្លៃខ្លួន ២៩ លានផោន ( ឬប្រមាណ ៣៩លានដុល្លារ)។ ហើយបច្ចុប្បន្នរូបគេជាតួអង្គសំខាន់ក្រោមការដឹកនាំរបស់លោក Thomas Tuchel ដែលរូបគេបានជួយឲ្យក្រុមឈ្នះពានរង្វាន់ UEFA Champion League កាលពីរដូវកាលមុន។
បើយោងទៅតាមសារកាសែត MARCA បានចុះផ្សាយឱ្យដឹងថា Chelsea មិនអាចផ្តល់ប្រាក់ឈ្នួលទៅដល់ Rudiger តាមតម្រូវការ របស់គេបានទេ ហើយពួកគេអាចនឹងបង្ខំឱ្យខ្សែការពាររូបនេះចាកចេញដោយគ្មានតម្លៃខ្លួនផងដែរ នៅរដូវក្តៅខាងមុខនេះ។ ទន្ទឹមនឹងនេះផងដែរ Rudiger ត្រូវបានគេរាយការណ៍ថា គេបានសម្រេចចិត្តចាកចេញពី Chelsea ហើយចង់ផ្លាស់ទៅកាន់ក្លិប Real Madrid ៕
ប្រភព៖ Sportskeeda