គ្រូអាហ្សង់ទីន លោក Scaloni ថាលោក ចង់ដឹកនាំក្រុមជម្រើសជាតិមួយនេះណាស់ - TrueID

គ្រូអាហ្សង់ទីន លោក Scaloni ថាលោក ចង់ដឹកនាំក្រុមជម្រើសជាតិមួយនេះណាស់

January 18, 2023

អាហ្សង់ទីន៖ លោក Lionel Scaloni ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន បានបង្ហើបឲ្យដឹងថា លោកចង់ដឹកនាំក្រុមគោជល់អេស្ប៉ាញ បើសិនជាមានឱកាស។​

លោក Lionel Scaloni
លោក Lionel Scaloni

Scaloni បានចូលមកដឹកនាំជាគ្រូរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនកាលពីឆ្នាំ២០​១៨ ដោយពុំធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិឈុតធំពីមុនមកឡើយ ប៉ុន្តែលោកបានដឹកនាំឲ្យក្រុមនេះឈ្នះពានសំខាន់ៗដល់ទៅបីដូចជា Copa America, Finalissima និងចុងក្រោយគឺពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២។​

លោក Lionel Scaloni
លោក Lionel Scaloni
អាហ្សង់ទីន លើកពានបាល់ទាត់ពិភពលោក
អាហ្សង់ទីន លើកពានបាល់ទាត់ពិភពលោក

អាហ្សង់ទីនបានយកឈ្នះ បារាំង នៅវគ្គផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក នៅវិញ្ញាសាបាល់កាត់សេចក្ដី១១ម៉ែត្រ ៤ ទល់នឹង២ បន្ទាប់ពីលេងស្មើគ្នានៅម៉ោងប្រកួតផ្លូវការ ៣ ទល់នឹង ៣។​

ការប្រកួតបាល់ទាត់ពិភពលោក វគ្គផ្ដាច់ព្រ័ត្រ 2022
ការប្រកួតបាល់ទាត់ពិភពលោក វគ្គផ្ដាច់ព្រ័ត្រ 2022

ដោយឡែក អេស្ប៉ាញ ដែលធ្លាប់ដឹកនាំដោយលោក Luis Enrique វិញគឺបានធ្លាក់ចេញពីការប្រកួតនេះត្រឹមវគ្គ១៦ក្រុមក្រោមថ្វីជើង ក្រុមជម្រើសជាតិម៉ារ៉ុក។

ក្រុមជម្រើសជាតិអេស្ប៉ាញ
ក្រុមជម្រើសជាតិអេស្ប៉ាញ

​យ៉ាងណាមិញ ពេលគេសួរថាលោកចង់ដឹកនាំអេស្ប៉ាញដែរឬទេ? លោក Scaloni បានឆ្លើយថា៖

លោក Lionel Scaloni
លោក Lionel Scaloni

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...