បរទេស៖ បើយោងតាមគេហទំព័រ Bild បានឲ្យដឹងថាតំណាងរបស់កីឡាករ Kingsley Coman បានដាក់សំណើទៅថ្នាក់ដឹកនាំក្លិប Bayern Munich ដោយទាមទារដំឡើងប្រាក់ពលកម្មដល់ខ្សែបម្រើស្លាបរូបនេះដល់ចំនួនទឹកប្រាក់១២លានអឺរ៉ូក្នុងមួយឆ្នាំ ទើបរូបគេអាចនៅបន្តជាមួយក្លិបយក្សអាល្លឺម៉ង់មួយនេះបាន ពោលស្មើនឹងតម្លៃខ្លួនរបស់កំពូលខ្សែប្រយុទ្ធ Robert Lewandowski ។
គួរបញ្ជាក់ដែរថា Coman នៅសល់កុងត្រាជាមួយ Bayern Munich ចំនួនពីររដូវកាលទៀត ប៉ុន្តែក្នុងកំឡុងទីផ្សារដោះដូររដូវក្ដៅនេះមានក្លិបធំៗជាច្រើនកំពុងចង់បានរូបគេទៅរួមក្រុម ក្នុងនោះក្លិបយក្សពីនៅ Premier League គឺក្លិប Chelsea និង Manchester United ក៏កំពុងចាប់អារម្មណ៍ខ្លាំងលើកីឡាករវ័យ២៥រូបនេះផងដែរ៕
ប្រភព៖ sportsmole