ល្អអីល្អយ៉ាងនេះ! Haaland ស៊ុតកា»_ច់មុំពីលើដំបូលទូកយប់មិញល្អដូចផ្កា ខណៈ Man City លត់ Wolves ៣-០(មានវីដេអូ) - TrueID

ល្អអីល្អយ៉ាងនេះ! Haaland ស៊ុតកា»_ច់មុំពីលើដំបូលទូកយប់មិញល្អដូចផ្កា ខណៈ Man City លត់ Wolves ៣-០(មានវីដេអូ)

September 18, 2022

បរទេស៖ នាល្ងាចថ្ងៃ សៅរិ៍ ម្សិលមិញ ក្រុម Wolves បានបើកទ្វាកីឡដ្ឋាន Molineux Stadium របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester City នៅក្នុងការប្រកួតសប្តាហ៍ទី ៧ នៃក្របខណ្ឌ Premier League។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រុមភ្ញៀវមេឃខៀវ ManCity ពិតជាធ្វើបានល្អមែនទែម ដោយបញ្ចប់ ៩០នាទីពេញពួកគេបានទទួលជ័យជម្នះទៅលើម្ចាស់ផ្ទះ Wolves ក្នុងលទ្ធផល ៣-០, ក្នុងនោះ JackGrealish ជាអ្នកស៊ុតគ្រាប់ដំបូង, Erling Haaland ស៊ុតគ្រាប់ទី ២ និង Phil Foden ស៊ុតគ្រាប់ចុងក្រោយ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Man City បច្ចុប្បន្នកំពុងកាន់កាប់តំណែងកំពូលតារាងដដែល ក្រោយឆ្លងកាត់ ៧ ប្រកួតពួកគេឈ្នះ ៥ និង ស្មើ ២ មាន ១៧ ពិន្ទុស្មើក្រុមលេខ ២ Tottenham Hotspur, ដោយឡែក Wolves វិញបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១៦ ក្រោយឆ្លងកាត់ ៧ ប្រកួតដូចគ្នា ពួកគេមាន ៦ពិន្ទុ៕  

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...