អេមហួស! Benzema ស៊ុត hat-trick ខណៈ R.Madrid លត់ Celta Vigo ទក់សាច់(មានវីដេអូ) - TrueID

អេមហួស! Benzema ស៊ុត hat-trick ខណៈ R.Madrid លត់ Celta Vigo ទក់សាច់(មានវីដេអូ)

September 13, 2021

បរទេស៖ កាលពីរាត្រីថ្ងៃ អាទិត្យ កន្លងទៅត្រូវនឹងថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២១ជាការប្រកួតសប្តាហ៍ទី ៤ នៃក្របខណ្ឌ La Liga របស់ប្រទេស អេស្ប៉ាញ រវាងក្រុមម្ចាស់ផ្ទះ Real Madrid បានបើកទ្វាកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Celta Vigo

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់តាមរយៈការប្រកួតរបស់ក្រុមទាំង ២ យើងឃើញថា ពិតជាវាយសម្រុកគ្នាខ្លាំងមែនទែនប៉ុន្តែយ៉ាងណាខាងក្រុម Real Madrid ហាក់ធ្វើបានល្អជាង រហូតបញ្ចប់ការប្រកួត ៩០ នាទីពួកគេបានទទួលជ័យជម្នះទៅលើក្រុម Celta Vigo យ៉ាងចាស់ដៃក្នុងលទ្ធផល ៥ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

យ៉ាងណាមិញ គិតមកត្រឹមសប្តាហ៍ទី ៤នេះក្រុម Real Madrid កំពុងឈរនៅកំពូលតារាងមាន ១០ ពិន្ទុនៅក្នុងដៃ, ក្រោយឆ្លងកាត់ ៤ ប្រកួត ពួកគេឈ្នះ ៣ និង ស្មើ ១, ចំណែកឯក្រុមCelta Vigo វិញកំពុងឈរនៅលេខរៀងទី ១៨ មាន ១ពិន្ទុ, ក្រោយឆ្លងកាត់ ៤ ប្រកួត ពួកគេស្មើ ១ និងចាញ់ ៣។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថានៅក្នុងការប្រកួតកាលពីយប់មិញខ្សែប្រយុទ្ធស្នូល Karim Benzema ពិតជាបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍មែនទែន ដោយក្នុងនោះរូបគេស៊ុតបញ្ចូលទីបាន៣ គ្រាប់ម្នាក់ឯង ពោលគឺនៅនាទីទី ២៤, ៤៦ និង ៨៧, រីឯ V. Junior ក៏រកបាន ១ គ្រាប់ផងដែរ គឺនៅនាទីទី ៥៤និងមួយគ្រាប់ទៀតដែលជាគ្រាប់ចុងក្រោយ គឺជាការស៊ុតបញ្ចូលទីដោយកីឡាករវ័យក្មេងចំណូលថ្មីEduardo Camavinga នៅនាទីទី ៧២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ចំណែកឯខាងក្រុមភ្ញៀវវិញ ក៏មានគ្រាប់បាល់វាយបកមកវិញបាន២ គ្រាប់ផងដែរ, ដែលគ្រាប់ទី ១ រកបានដោយ Santi Mina នៅនាទីទី ៤ និង មួយគ្រាប់ទៀតរកបានដោយកីឡាករ Franco Cerviនៅនាទីទី ៣១៕

សូមទស្សនាវីដេអូខាងក្រោម៖

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...