អ្នកគាំទ្របោះឆ្នោតឲ្យជម្រើសជាតិអង់គ្លេសរូបនេះនឹងក្លាយជាកីឡាករឆ្នើមជាងគេក្នុងក្រុមនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក - TrueID

អ្នកគាំទ្របោះឆ្នោតឲ្យជម្រើសជាតិអង់គ្លេសរូបនេះនឹងក្លាយជាកីឡាករឆ្នើមជាងគេក្នុងក្រុមនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

September 3, 2021

អង់គ្លេស៖ អ្នកគាំទ្រក្រុមតោកំណាចអង់គ្លេសបានបោះឆ្នោតឲ្យ ខ្សែបម្រើ Jack Grealish នឹងក្លាយជាកីឡាករឆ្នើមជាងគេក្និងក្រុមជម្រើសជាតិអង់គ្លេសនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២នៅឯប្រទេសកាតា។

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

លោកគ្រូបង្វឹក Gareth Southgate បានដឹកនាំក្រុមលេងវគ្គជម្រុះបាល់ទាត់ពិភពលោកនៅខែកញ្ញានេះដោយនឹងបន្តប្រកួតទល់នឹង អាន់ដូរ៉ា និងប៉ូឡូញ បន្ទាប់ពីយកឈ្នះ ហុងគ្រី ៤ ទល់នឹង ០ កាលពីយប់ថ្ងៃទី២ខែសីហាកន្លងទៅនេះ។

ក្រុមជម្រេីសជាតិអង់គ្លេស
ក្រុមជម្រេីសជាតិអង់គ្លេស

យោងតាមគេហទំព័រ YouGov គឺ មានអ្នកគាំទ្របាល់ទាត់លើសពី១០០០នាក់បានបោះឆ្នោតឲ្យ Grealish ថាគេនឹងក្លាយជាតារាឆ្នើមជាងគេក្នុងក្រុមជម្រើសជាតិអង់គ្លេសដោយទទួលបានសំឡេងដល់ទៅ១៨ភាគរយ ខណៈដែល Raheem Sterling ដែលជាមិត្តរួមក្រុមនៅ Manchester City ទទួលបាន១៣ភាគរយ។

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish
ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling

Harry Kane ដែលជាប្រធានក្រុមឆ្នើមជាប់ចំណាត់ថ្នាក់លេខ៣ទទួលបានសំឡេងចំនួន១០ភាគរយ។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

គួរបញ្ជាក់ផងដែរថា ខ្សែបម្រើ Jack Grealish ចូលលេងបាន១៣ប្រកួតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសដោយបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតទល់នឹង ដាណឺម៉ាក នៅឆ្នាំ២០២០៕

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

ប្រភព៖​ mirror

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...