បរទេស៖ ខ្សែប្រយុទ្ធ Kylian Mbappe បានទាមទារលក្ខខណ្ឌថ្មីចំនួន៣ ពីក្រុមអ្នកមាន Paris Saint-Germain ប្រសិនបើចង់ឱ្យខ្លួនស្នាក់នៅទឹកដីParc des Prince បន្ត, នេះបើតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ OK Diario។
រម្លឹកថា មុនរដូវកាលនេះចាប់ផ្តើម Mbappeត្រូវបានគេរំពឹងយ៉ាងខ្លាំង ថានឹងផ្លាស់ទៅចូលរួមជាមួយក្លិបអធិរាជសReal Madrid ដោយគ្មានតម្លៃខ្លួន,ប៉ុន្តែចុងក្រោយខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៤ ឆ្នាំក៏សម្រេចចិត្តស្នាក់នៅជាមួយPSG បន្តវិញ ដោយព្រមបន្តកុងត្រាថ្មីដល់ឆ្នាំ ២០២៥។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះបានលេចឮដំណឹងថាMbappe ហាក់មិនសប្បាយចិត្តជាមួយនឹងស្ថានភាពរបស់ក្លិបបច្ចុប្បន្ននោះទេបន្ទាប់ពីក្លិបមិនបានធ្វើតាមលក្ខខណ្ឌ ដែលបានសន្យាជាមួយគេមុនពេលបន្តកុងត្រាថ្មី ហើយថ្មីៗនេះខ្សែប្រយុទ្ធម្ចាស់ពានWorld Cup ១ សម័យបានរំអុកក្លិបចង់ចាកចេញនៅឆ្នាំក្រោយនេះតែម្តង។
យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែតបរទេសបានឱ្យដឹងថាMbappe បានទាមទារលក្ខខណ្ឌថ្មីចំនួន ៣ ពី PSG ប្រសិនបើចង់ឱ្យខ្លួនស្នាក់នៅបន្ត ដោយលក្ខខណ្ឌទាំង ៣ នោះរួមមាន ទី ១រូបគេចង់ឱ្យ Neymar ចាកចេញពីក្លិប, ទី ២ រូបគេចង់ឱ្យលោក ZinedineZidane ចូលកាន់តំណែងជំនួសលោក Christophe Galtier ដែលជាគ្រូបង្វឹកបច្ចុប្បន្ន, ទី ៣ រូបគេចង់ឱ្យក្លិបចុះកុងត្រាយក HarryKane ខ្សែប្រយុទ្ធរបស់ក្រុម Tottenham Hotspur៕
ប្រភព៖ Sportskeeda