អុញម៉េចចឹង! Zlatan ប្រាប់ថាតារាឆ្នើមរូបនេះគិតត្រូវហើយដែលសម្រេចចិត្តដើរចេញពី Barca - TrueID

អុញម៉េចចឹង! Zlatan ប្រាប់ថាតារាឆ្នើមរូបនេះគិតត្រូវហើយដែលសម្រេចចិត្តដើរចេញពី Barca

November 2, 2021

បរទេស៖ខ្សែប្រយុទ្ធចាស់វស្សាZlatan Ibrahimovic បានទម្លាយនូវការយល់ឃើញរបស់ខ្លួន ហើយគាត់បានលើកឡើងថាអតីតមិត្តរួមក្រុមកាលនៅBarcelona, Lionel Messi ពិតជាគិតត្រូវហើយដែលគេសម្រេចចិត្តចាកចេញពីទឹកដីអេស្ប៉ាញ ក្រោយរួមរស់អស់រយៈពេលយ៉ាងយូរ។

Zlatan Ibrahimovic, Lionel Messi និង Thierry Henry
Zlatan Ibrahimovic, Lionel Messi និង Thierry Henry

ជាការពិតណាស់នៅរដូវកាល ២០២១-២០២២នេះ Messi បានចាកចេញពី Barcelona មកចូលរួមជាមួយ ParisSaint-Germain ដោយគ្មានតម្លៃខ្លួនក្រោយផុតកុងត្រាជាមួយក្រុម អ្នកមានបុណ្យ, ហើយតាំងតែពីខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនចាប់អាជីពជាកីឡាករបាល់ទាត់ពេញលេញ គាត់ទើបតែលេងបាន ២ក្លិបនេះប៉ុណ្ណោះពោលគឺBarca និង PSGនេះឯង។

Lionel Messi 
Lionel Messi 

ដ្បិតMessi មិនទាន់រកគ្រាប់បាល់នៅLigue 1 ជាមួយPSG តាំងតែពីផ្លាស់មកក៏ដោយក៏ Zlatan នៅតែជឿជាក់ថារូបគេពិតជាគិតត្រូវហើយដែលសម្រេចចិត្តចាកចេញពី Barca, ព្រោះលោកគិតថា ការធ្វើបែបនេះនឹងអាចឱ្យខ្សែប្រយុទ្ធវ័យ៣៤ ឆ្នាំទទួលបាននូវការប្រកួតប្រជែងថ្មី ជាពិសេសរូបគេបានមកចូលរួមជាមួយក្លិបមួយដែលពោរពេញដោយមហិច្ចតា។

Zlatan Ibrahimovic
Zlatan Ibrahimovic

ទាក់ទងនឹងរឿងខាងលើZlatan បានលើកឡើងពីMessi យ៉ាងដូច្នេះថា៖

ប្រភព៖​ Just Football

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...