ច្បាស់ហើយ! ខ្សែប្រយុទ្ធរូបនេះ បានព្រមព្រៀងស្នាក់នៅជាមួយ Juventus មួយរដូវកាលទៀត - TrueID

ច្បាស់ហើយ! ខ្សែប្រយុទ្ធរូបនេះ បានព្រមព្រៀងស្នាក់នៅជាមួយ Juventus មួយរដូវកាលទៀត

June 16, 2021

អឺរ៉ុប៖ ក្លិប Juventus បានព្រមព្រៀងខ្ចីជើងកីឡាករAlvaro Morata ពីក្រុម Atletico Madridរយៈពេល ១ រដូវកាលបន្ថែមទៀត ជារួមខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ នឹងស្នាក់នៅទីក្រុង Turin រហូតដល់រដូវកាល២០២១-២០២២ ខាងមុខ។

  កីឡាករ Alvaro Morata
  កីឡាករ Alvaro Morata

នារដូវកាល ២០២០-២០២១ Morata បានលេងឱ្យក្រុមJuventus ដោយស៊ុតបញ្ចូលទីបានចំនួន ២០ គ្រាប់ហើយនេះគឺជារដូវកាលដ៏ជោគជ័យមួយសម្រាប់គាត់ផងដែរ។ រួមជាមួយគ្នានេះ គាត់បានបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅបានចំនួន១១ លើក ហើយតាមរយៈទិន្នន័យនេះបានធ្វើឱ្យលោកតាមស្មើកំណត់ត្រាចាស់ក្នុងរដូវកាល ២០១៥-២០១៦ នៅ Juventus ដូចគ្នា។

  កីឡាករ Alvaro Morata
  កីឡាករ Alvaro Morata

Morata ពិតជារីករាយខ្លាំងមែនទែនបន្ទាប់ពីត្រឡប់មកកាន់ Juventus វិញនៅឆ្នាំ២០២០, ហើយឥឡូវនេះអ្នកចាត់ការលោក Massimiliano Allegri ក៏បានត្រឡប់មកកាន់តំណែងជាគ្រូបង្វឹកនៅទីនេះសាជាថ្មីម្តងទៀតដូចគ្នាដែលនេះអាចជាកត្តាឱ្យខ្សែប្រយុទ្ធខាងលើព្រមបន្តកុងត្រាថ្មីក្នុងលក្ខខណ្ឌខ្ចីជើង៕

  កីឡាករ Alvaro Morata និង លោក Massimiliano Allegri
  កីឡាករ Alvaro Morata និង លោក Massimiliano Allegri

ប្រភព៖​ Marca

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...