បន្ទាប់ពីបរាជ័យក្នុងការចរចាជាមួយគ្រូ៣នាក់រួចមក Spurs បានងាកទៅរក អតីតគ្រូបង្វឹកនៅ PL ម្នាក់នេះម្ដង - TrueID

បន្ទាប់ពីបរាជ័យក្នុងការចរចាជាមួយគ្រូ៣នាក់រួចមក Spurs បានងាកទៅរក អតីតគ្រូបង្វឹកនៅ PL ម្នាក់នេះម្ដង

June 21, 2021

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថាបានបង្វែរការចាប់អារម្មណ៍មកកាន់អតីតគ្រូបង្វឹករបស់ Wolves គឺលោក Nuno Espirito  ក្រោយបរាជ័យក្នុងការចរចាជាមួយគ្រូបង្វឹកដល់ទៅ៣នាក់រួចមក។

លោកគ្រូបង្វឹក Nuno Espirito 
លោកគ្រូបង្វឹក Nuno Espirito 

កាលពីប៉ុន្មានសប្តាហ៍មុន Spurs បានព្យាយាមចរចាជាមួយលោកគ្រូបង្វឹក Antonio Conte ដែលជាអតីតគ្រូរបស់ Inter Milan តាមមកដោយគ្រូបង្វឹក Paul Foncesa និង Gennaro Gattuso ប៉ុន្តែការចរចាទាំងអស់បានបរាជ័យទាំងស្រុង។

លោកគ្រូបង្វឹក Paulo Foncesa និង Antonio Conte
លោកគ្រូបង្វឹក Paulo Foncesa និង Antonio Conte

ឥលូវនេះលោកប្រធានក្លិប Daniel Levy នៅតែស្វែងរកគ្រូបង្វឹកដើម្បីមកជំនួស Jose Mourinho ហើយយោងតាម TalkSPORT គឺលើកនេះ Spurs បានបាញ់មុខសញ្ញាមករក Nuno Espirito ម្ដង។

លោកគ្រូបង្វឹក Nuno Espirito 
លោកគ្រូបង្វឹក Nuno Espirito 

លោកគ្រូបង្វឹក Nuno នៅទំនេរនៅឡើយក្រោយចរចាបរាជ័យជាមួយក្លិប Crystal Palace និង Everton ដោយសារ Crystal Palace មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញកីឡាករតាមគ្រូចង់បានឯ Everton គឺមិនបានដាក់សំណើចរចាជាផ្លូវការជាមួយលោកគ្រូឡើយ៕

លោកគ្រូបង្វឹក Nuno Espirito 
លោកគ្រូបង្វឹក Nuno Espirito 

ប្រភព៖​ dailymail

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...